ជាតិ
ទឹកធ្លាក់ តំបន់ភ្នំ ជម្រក​សត្វព្រៃ និង​អាកាសធាតុ​ត្រជាក់ សុទ្ធតែជា​សក្តានុពល​ទេសចរណ៍​នៃ​មណ្ឌលគិរី
17, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​មណ្ឌលគិរី​៖ ខេត្តមណ្ឌលគិរី​ស្ថិតនៅ​ភូមិភាគ​ឦ​សាន្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចម្ងាយ​ផ្លូវ​ប្រវែង ៣៨២​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ មណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​អេកូ​ទេសចរណ៍ ដោយ​គ្របដណ្តប់​ដោយ​ព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប និង​សំបូរ​ដោយ​ជ្រលង​ដងអូ​។ ខេត្តមណ្ឌលគិរី មាន​ធនធាន និង​តំបន់​ទាក់ទាញ​ទេសចរណ៍ ដែល​ភ្ញៀវទេសចរ ចំនួន ៣៦​កន្លែង  ។ នេះ​បើតាម​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ។​


​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​វឌ្ឍនភាព និង ទិសដៅ​ការងារ​អនុវត្ត​បន្ត​របស់​រដ្ឋបាលខេត្ត​មណ្ឌលគិរី​» លោក ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា ខេត្ត​ភូមិភាគ​ឦ​សាន្ត​មួយ​នេះ ជា​ទិសដៅ​ទេសចរណ៍​មួយ​សម្រាប់​ភ្ញៀវទេសចរ ដោយ​សារភាព​ទាក់ទាញ​នៃ​ធម្មជាតិ ដែល​បញ្ចេញ​សម្រស់​គ្រប់​រដូវ​។ 
 
​ខេត្តមណ្ឌលគិរី មាន​តំបន់​ទេសចរណ៍​រហូត​ដល់​៣៦​កន្លែង​ក្នុងនោះ​រួមមាន តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់ តំបន់​រមណីយដ្ឋាន​វ​ប្ប​ធម៌​ជនជាតិដើម​ភាគតិច តំបន់ភ្នំ តំបន់​ទេសភាព ភូមិ​ជនជាតិ សមុទ្រ​ឈើ សហគមន៍​ទេសចរណ៍ ដែនជម្រកសត្វព្រៃ និង​មាន​អាកាសធាតុ​ត្រជាក់​ជាដើម​។ នេះ​បើតាម​លោក ស្វាយ សំ​អ៊ាង​។​
​កំណើន​ភ្ញៀវទេសចរ កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពី​១៨,៨៧​ភាគរយ ដល់​២០,៣៩​ភាគរយ បើ​ប្រៀបធៀប​រវាង​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ ៕
 

















រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី


© រក្សាសិទ្ធិដោយ thmeythmey.com