អត្ថបទពាណិជ្ជកម្ម
រង្វាន់​៥​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា រួមផ្សំ​ជាមួយ​បទពិសោធន៍​បរាជ័យ​កាលពីមុន​សង្ឃឹមថា​បង​ស្រី ច​ន្ធី ពី​ខេត្តពោធិ៍សាត់ ទទួលជោគជ័យ​ជាមួយ​ការសាកល្បង​របរ​ថ្មី​នេះ​
17, Jul 2020 , 4:48 pm        
រូបភាព
​បរាជ័យ​លើ​មុខរបរ​អាច​មិនមែន​គ្រាន់តែ​ជាការ​ខាតបង់​ច្រើន​លើ​រឿង ប្រាក់​កាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​កម្លាំងចិត្ត​ផងដែរ​។ ការពិត​វា​គឺជា​មេរៀន​បង្រៀន​អោយ​បុគ្គល​បរាជ័យ​ឆ្ពោះទៅរក​ភាពជោគជ័យ​តែប៉ុណ្ណោះ​ដរាបណា​យើង​នៅតែ​បន្ត​ស្វែងរក​វិធីសាស្ត្រ​ផ្សេងៗ​ធ្វើ​វា​អោយបាន​។ 
 
​លើក​នេះ​យើង​សង្ឃឹមថា បងស្រី ឡោ ច​ន្ធី អ្នក​ខេត្តពោធិ៍សាត់​នឹង​ទទួលបាន​ជោគជ័យ​ជាមួយ​មុខរបរ​ថ្មី​នៃ​ការចិញ្ចឹម​មាន់​ស្រែ​របស់គាត់​ជាមួយ​ដើមទុន​ទឹកប្រាក់​រង្វាន់ ៥​លាន​រៀល ដែល​ឈ្នះ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ កម្ពុជា រួមផ្សំ​នឹង​បទពិសោធន៍​ដែល​រៀន​ចេះ​ពី​ការបរាជ័យ​កាលពីមុន​។ 
 
​លោកស្រី ច​ន្ធី រៀបរាប់​ពី​ការ​ឈ្នះ​រង្វាន់​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ស្រា​បៀរ កម្ពុជា បាន​ក្លាយជា ជម្រើស​សម្រាប់​ការជួបជុំ​របស់ខ្ញុំ​ជាមួយ​បងប្អូន និង មិត្តភក្តិ​ទៅហើយ​។ កាលពី​ថ្ងៃ ៣០ មិថុនា កន្លងទៅ​ខ្ញុំ​មានកម្ម​វិធី​អាហារ​សាមគ្គី​ជាមួយ​សាច់ញាតិ​ក្រុមគ្រួសារ​របស់ខ្ញុំ ហើយ​ខ្ញុំ​ទិញ​ស្រា​បៀរ កម្ពុជា មក​ជប់លៀង​ដូច​រាល់ដង តែ​លើក​នេះ​បំណង​ប៉ងប្រាថ្នា​ខ្ញុំ​បាន​ដូច​ចិត្ត ដោយសារ​ក្រវិល​កំប៉ុង​សំណាង​ទឹកប្រាក់ ៥​លាន​រៀល ដែល​ខ្ញុំ​បានឈ្នះ​ពី​ស្រា​បៀរ កម្ពុជា នា​រាត្រី​នោះ​ខណៈដែល​ខ្ញុំ​គាស់​កំប៉ុង​ទី​៥»​។  លោកស្រី​បន្តទៀតថា ទឹកប្រាក់ ៥​លាន​រៀល នេះ​ខ្ញុំ​នឹង​សាកល្បង​ចិញ្ចឹម​មាន់​អោយបាន​សម្រេច ដូច​គេឯង​នៅក្នុង​ភូមិ​។​


 
​ក្រៅពី​អ្នកស្រុក​បាកាន រូបនេះ​ក៏​នៅមាន​អ្នកឈ្នះ​សរុប​ចំនួន ៤៧​នាក់ ផ្សេងទៀត​បានគាស់ ឈ្នះ​ទឹកប្រាក់ ៥​លាន​រៀល កាលពី​១​សប្តាហ៍ កន្លងទៅ​រួមមាន អ្នក​ភ្នំពេញ ២៩​នាក់ កំពង់ស្ពឺ ២​នាក់ កណ្តាល ៦​នាក់ កំពង់ឆ្នាំង ១​នាក់ ត្បូងឃ្មុំ ១​នាក់ កោះកុង ១​នាក់ ព្រះសីហនុ ១​នាក់ បន្ទាយមានជ័យ ១​នាក់ តាកែវ ២​នាក់ ឧ​ត្ត​រ​មានជ័យ ១​នាក់ និង កំពង់ចាម ១​នាក់​ផងដែរ​៕
 
​ពិសា ស្រា​បៀរ កម្ពុជា ដោយ​ការទទួលខុសត្រូវ​!
 



























(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com