ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
បង្វែរ​ពី​ការដុត​ចោល ស្បៃ​មុង​ពីបទ​ល្មើស​នេសាទ នឹង​យក​ប្រើ​សម្រាប់​វិស័យ​កសិកម្ម​
18, Jul 2020 , 4:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្បៃ​មុង​ដែល​រឹបអូស​បាន​ពីបទ​ល្មើស​ជលផល នឹងត្រូវ​ប្រើប្រាស់​សម្រាប់​បម្រើឱ្យ​វិស័យ​កសិកម្ម​ជំនួស​ឱ្យ​ការ​ដុតចោល​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​


​ក្រសួងកសិកម្ម បាន​សង្កត់ធ្ងន់ថា ស្បៃ​មុង​ដែល​នៅ​មានគុណ​ភាពល្អ ដែល​រឹបអូស​បាន​ពី​បាន​បទល្មើស​នេសាទ ត្រូវយក​មកប្រើប្រាស់​ស​ម្រា​ប់​ដាំ​ដុះ​ដាំ​ណាំ កសិកម្ម ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។​
  
​សេចក្ដីប្រកាស​បាន​បន្ត​ទៀតថា ៖«​កន្លងមក​ក្រសួងកសិកម្ម​បាន​សង្កេត​ឃើញ​សមត្ថកិច្ច​ជលផល​ទាំង​នៅ​ថ្នាក់កណ្ដាល និង​រាជធានី​ខេត្ត តែងតែ​ដុតចោល​នៅ​ស្បៃ​មុង​ដែល​ចុះទៅ​បង្ក្រាបបាន​។ ដូច្នេះ​ក្រសួងកសិកម្ម​ចង់​បង្វែរ​ពី​ការ​ដុតចោល​នេះ ជំនួស​វិញ​ដោយ​ការប្រើប្រាស់​ដើម្បី​បម្រើឱ្យ​កសិកម្ម លើកលែងតែ​ស្បៃ​មុង​ដែលមាន​ការ​ដាច់​រហែក ឬ ខូចគុណភាព​ខ្លាំង​ដែល​មិនអាច​ប្រើប្រាស់​បន្តទៀត​បាន​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា កន្លង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​ចេញ​នូវ​វិធានការ​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នេសាទ​ខុសច្បាប់ នៅតាម​បណ្ដា​រាជធានី​-​ខេត្ត ជាពិសេស​នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​គណៈកម្មការ​អន្តរក្រសួង​ប្រចាំ​តំបន់​នេះ​ផ្ទាល់ តាំងពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦​មកម្ល៉េះ​៕
 




© រក្សាសិទ្ធិដោយ thmeythmey.com