COVID-19
ជាតិ
បុរសខ្មែរ៣នាក់ ដែលមកពីអារ៉ាប់ប៊ីសាអូឌីតបានជាសះស្បើយពីជំងឺកូវីដ-១៩
19, Jul 2020 , 9:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ បុរសជនជាតិខ្មែរ៣នាក់ដែលបានដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត បានជាសះស្បើយពីជំងឺកូវីដ-១៩វិញហើយ ក្រោយទទួលបានលទ្ធផលអវិជ្ជមានចំនួន២ដង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកក្កដា។


 
បុរសជនជាតិខ្មែរទាំង៣នាក់ដែលបានជាសះស្បើយពីជំងឺនោះ មានអាយុ២១ឆ្នាំ និង៣០ឆ្នាំ ស្នាក់នៅក្នុងភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវដូចគ្នា។ ចំណែកបុរសជនជាតិខ្មែរម្នាក់ទៀតមានអាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិឃ ឃុំច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។
 
គិតត្រឹមថ្ងៃទី១៩ ខែកក្កដា នេះ កម្ពុជាមានអ្នកឆ្លងចំនួន១៧១នាក់ ក្នុងនោះជាសះស្បើយចំនួន១៣៦នាក់ និងសល់ចំនួន៣៥នាក់ទៀតកំពុងបន្តការព្យាបាល៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com