អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Xiaomi សហការ​ជាមួយ E-Gets ដាក់លក់​ទូរស័ព្ទ និង​ឧបករណ៍​ឆ្លាត​វៃ និង​ផ្តល់​ការបញ្ចុះ​តម្លៃ​រហូតដល់ 50% ជា​លើកដំបូង​នៅ​កម្ពុជា​
20, Jul 2020 , 2:06 pm        
រូបភាព
​ស្របទៅតាម​តម្រូវការ​របស់​អតិថិជន និង​ទៅតាម​សម័យកាល Covid-19 នេះ ក្រុមហ៊ុនទូរស័ព្ទ Xiaomi ដែលជា​ក្រុមហ៊ុន​កំពុង​តែមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់ ជាមួយ​ក្រុមហ៊ុន  E-Gets ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពុងតែ​ឈានមុខ​គេ ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ជាច្រើន​មុខ ឬ​ហៅ​កាត់​ថា Super App ដែលមាន​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ម្ហូបអាហារ​Online, សេវាកម្ម​ដឹក​ជ​ញ្ចូ​ន បែប Express និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ ការចុះហត្ថលេខា​នេះ ធ្វើឡើង នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ។​
 
​នាពេល​បច្ចុប្បន្ន បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន  វិស័យ​នៃ​ការដឹក​ជ​ញ្ចូ​ន​តាមរយៈ Online ក៏​កាន់តែ​រីកចម្រើន​ធ្វើ​ឲ្យ​ប្រជាជន​របស់​យើង តែង​ក​ម្ម៉​ង់​ម្ហូប​អារ​ហារ អីវ៉ាន់ ឬ​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ តាមរយៈ Online កាន់តែ​កើនឡើង ដោយ​ពុំ​ចាំបាច់​ចេញពី​ក្រៅ​ផ្ទះ គឺ​គ្រាន់តែ​ចុច​ក​ម្ម៉​ង់​នៅលើ​ស្មា​ត​ហ្វូ​ន​តែប៉ុណ្ណោះ​។ ដោយហេតុនេះ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ ស្វែងរក​អ្វីដែល​ថ្មី  និង​មាន​ភាពងាយស្រួល​ផ្តល់ជូន​ទៅកាន់​អតិថិជន​។​
 
​ដោយ​ក្រុមហ៊ុនទូរស័ព្ទ Xiaomi និង​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន E-Gets បានរួម​គ្នា និង​បង្កើត​កម្មវិធី​បញ្ចុះតម្លៃ​ទៅលើ​ទូរស័ព្ទ និង​ឧបករណ៍​ឆ្លាត​វៃ រហូត​ទៅដល់ 50% ជា​លើកដំបូង​។ កម្មវិធី​នេះ នឹង​ចាប់ផ្តើម​ឲ្យ​អតិថិជន​ដាក់​បញ្ចា​ទិញ រយៈពេល 3​ថ្ងៃ ជាមួយ​ការដឹក​ជ​ញ្ចូ​ន​ភ្លាមៗ​ដោយ​ឥតគិតថ្លៃ  ថែមទាំង​ទទួលបាន​កាដូ​ជាច្រើន​បន្ថែមទៀត​។​


 
​សូមពញ្ជាក់​ផងដែរ​ថា កម្មវិធី​ក​ម្ម៉​ង់​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 20 រហូតដល់​ថ្ងៃទី 22 ខែកក្កដា​នេះ​។ អតិថិជន​ទាំងអស់ ដែល​បានក​ម្ម៉​ង់​មិនចាំបាច់​បារម្ភ​នោះទេ ព្រោះ​រាល់​ផលិតផល​ទាំងអស់ សុទ្ធសឹងតែ​ជា​ផលិតផល​ផ្លូវការ ដែល​ចេញពី​ក្រុមហ៊ុនទូរស័ព្ទ Xiaomi ប្រចាំ​ប្រទេស​កម្ពុជា ដោយផ្ទាល់​។ អ្វីដែល​ពិសេស​នោះ គឺ​រាល់​ផលិតផល​ទាំងអស់ ត្រូវបាន​ធានា​ពី​ក្រុមហ៊ុន​ដោយផ្ទាល់ រហូតដល់ 18​ខែ​ឯណោះ​។  
 
​រាល់​កា​រក​ម្ម៉​ង និង​ត្រូវបាន​ដឹកជញ្ជូន​ភ្លាមៗ ត្រឹមតែ​រយៈពេល 1 ម៉ោង ដោយ​ឥតគិតថ្លៃ​។ ក្នុងករណី​ទូរស័ព្ទ ឬ​ឧបករណ៍​ដែល​លោកអ្នក​បញ្ជា​ទិញ​មាន​បញ្ហា លោកអ្នក​អាច​បញ្ជូន​មកកាន់ Xiaomi Service Center Cambodia ដើម្បី​ពិនិត្យ ឬ​ជុស​ជួល​បាន​ដោយ​ងាយ​៕
 











​ដើម្បី​ឲ្យ​កាន់តែច្បាស់​សូម​លោកអ្នក Download App E-Gets ដោយ​ចុច​Link ខាងក្រោម​

​ឬ​ចូលទៅ​កាន់ Facebook ផ្លូវការ​របស់​ក្រុមហ៊ុន Xiaomi ប្រចាំ​ប្រទេស​កម្ពុជា និង ក្រុមហ៊ុន E-Gets តាម​តំណ Link ខាងក្រោម​
 
Official Facebook Page Xiaomi : https://www.facebook.com/miofficialkh
Official Facebook Page E-GetS : https://www.facebook.com/Egetstechnology

(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com