អត្ថបទពាណិជ្ជកម្ម
AUPP ផ្តល់​អាហារូបករណ៍ ១០០% ចំនួន​៤០​កន្លែង សម្រាប់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ វិស្វកម្ម និង​បច្ចេកវិទ្យា​ឌីជីថល​
20, Jul 2020 , 2:40 pm        
រូបភាព
ភ្នំពេញ​៖ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម ដែល​ពុំមាន​លទ្ធភាព​បង់ថ្លៃ​សិក្សា សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤០ កន្លែង សម្រាប់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ វិស្វកម្ម​និង​បច្ចេកវិទ្យា​ឌីជីថល​។ ក្នុងនោះ ១៥ កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ១៥ កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល និង​១០ កន្លែង​ទៀត សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ស្ថាបត្យកម្ម​។​
 
AUPP បាន​បង្កើត​មហាវិទ្យាល័យ​នេះ​ឡើង ដើម្បី​រៀបចំ​និស្សិត​សម្រាប់​ឧស្សាហកម្ម ៤.០ រួមមាន​ការស្វែងយល់​ស៊ីជម្រៅ អំពី​បច្ចេកវិទ្យា ការប្រើប្រាស់​ភាព​ច្នៃប្រឌិត និង​ការអភិវឌ្ឍ​ជំនាញ​ទុន​នានា ក្នុង​វិស័យ​ព័ត៌មាន និង​ទំនាក់ទំនង​។​
 
AUPP ក៏មាន​ការផ្តល់​អាហារូបករណ៍​រហូតដល់ ៥០​ភាគរយ ជាច្រើន​កន្លែង ដល់​សិស្សានុសិស្ស​ដែល​ទទួលបាន និទ្ទេស A ឬ និទ្ទេស B ពី​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខនេះ ឬ​ពី​ការប្រលង​យក​អាហារូបករណ៍ ដែល​រៀបចំ​ដោយ AUPP​។ 


 
​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ជា​សាកលវិទ្យាល័យ​លំដាប់​កំពូល ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អនុញ្ញាតឱ្យ​និស្សិត ទទួលបាន​ការអប់រំ​បែប​អាមេរិក និង​ទទួលបាន​សញ្ញាបត្រ​មក​ពី​សាកលវិទ្យាល័យ​អាមេរិក បន្ថែម​លើ​សញ្ញាបត្រ​ដែល​ចេញពី AUPP ដោយ​និស្សិត​ពុំ​ចាំបាច់​ត្រូវ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​ចំណាយ​ថ្លៃ​សិក្សា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះឡើយ​។​
 
AUPP ចាប់ផ្តើម​ផ្តល់​ប្រឹក្សា​យោបល់​អប់រំ និង​ទទួល​ពាក្យ​អាហារូបករណ៍ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​ទូរស័ព្ទ​លេខ​៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០៩៣-៩៩០-០២៣ ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh ។​


 
​អាស័យដ្ឋាន​៖ ផ្ទះ​លេខ ២៧៨H ផ្លូវ ២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Aupp
© រក្សាសិទ្ធិដោយ thmeythmey.com