ជាតិ
​អ្នកស្រី ហន ឃ​ន នៅ​ស្រុក​មោងឫស្សី ដាំ​ម្នាស់​លក់​នៅ​ទីផ្សារ​បាត់ដំបង និង​ភ្នំពេញ​
21, Jul 2020 , 7:59 am        
រូបភាព
ដោយ:
​បាត់ដំបង​៖ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​មោងឫស្សី ក្នុង​ខេត្តបាត់ដំបង និយម​ប្រក​បរបរ​ដាំ​ម្នាស់ ជា​ដំណាំ​បន្ទាប់បន្សំ​ពី​ការងារ​ស្រែចម្ការ ដោយ​អាច​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​៣​លាន​រៀល​នៅក្នុង​ការប្រមូល​ផល​ម្ដង​។ នេះ​បើតាម​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​។​

 
​អ្នកស្រី ហន ឃ​ន អាយុ ៥៥​ឆ្នាំ ជា​អ្នក​ដាំ​ម្នាស់ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​និយាយថា អ្នកស្រី​បាន​ប្រកប​របរ​ដាំ​ដំណាំ​ម្នាស់​នេះ អស់​រយៈពេល​១០​មក​ឆ្នាំ​មកហើយ លើ​ផ្ទៃដី​ជិត ៣​ពាន់​ម៉ែត្រការ៉េ ដោយ​អាច​រកប្រាក់​ចំណេញ​បាន​៣​លាន​រៀល​ក្នុងការ​ប្រមូល​ផល​ម្ដង​។​
 
​អ្នកស្រី បាន​បន្តទៀតថា នៅក្នុង​ការដាំដុះ​ម្ដង គាត់​ចំណាយ​ដើមទុន​អស់ ៣​លាន​រៀល ប៉ុ​ន្កែ​អាច​រកប្រាក់​ចំណូល​ពី​ការលក់​ផ្លែ​របស់​វា​បាន​៤​លាន​រៀល និង​ផល​ប្រាក់ចំណូល​២​លាន​ទៀត​បានមកពី​ការលក់​កូន​របស់​កូន​ម្នាស់​។​


 
​កសិករ​រូបនេះ បញ្ជាក់ថា ទិន្នផល​ម្នាស់​របស់​អ្នកស្រី  បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត និង​នាំ​ចេញទៅ​នៅ​រាជធានី​ភ្នំពេញ​។  
 
​បើតាម​មន្ទីរ​កសិកម្ម និង​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង នៅក្នុង​ស្រុក​មោង​ឬ​ស្សី​នេះ ក្រៅពី​ការងារ​ស្រែចម្ការ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​នេះ ច្រើន​ប្រក​បរបរ​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​៕
 



© រក្សាសិទ្ធិដោយ thmeythmey.com