អាហារ​៦​ប្រភេទ ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អ្នកមាន​សុខភាព​ខ្សោយ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាហារ​៦​ប្រភេទ ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អ្នកមាន​សុខភាព​ខ្សោយ​
22, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​សុខភាព​កូន​អ្នក​ចុះខ្សោយ​ទេ អ្នក​គួរតែ​ចៀស​កុំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​អ្នក​មិនគួរ​ឲ្យ​កូន​ញ៉ាំ​កូ​កា​ច្រើន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ខួរក្បាល​កូន​កើតមាន​បញ្ហា​បាន​នៅពេលដែល​កូន​ញ៉ាំ​ក្នុង​រយៈពេល​យូរ​។ ជាពិសេស វា​នឹងធ្វើ​ឲ្យ​ឆ្អឹង​កូន​ងាយ​ពុក​ទៀតផង​។​
  2. ​មី​កំប៉ុង​ក៏​អ្នក​មិនគួរ​ឲ្យ​កូន​បរិភោគ​ច្រើន​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​កាល់ស្យូម​ក្នុង​ខ្លួន​កូន​ធ្លាក់ចុះ ថែមទាំង​អាចធ្វើ​ឲ្យ​កូន​ពុល​ទៀតផង​។​
  3. ​ដំឡូងបារាំង​កញ្ចប់​ក៏​អ្នក​មិនគួរ​ឲ្យ​កូន​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​អ្នកជា​ខ្លាំង​។ ដូចនេះ ទោះបីជា​កូន​អ្នក​ចូលចិត្ត​ញ៉ាំ​យ៉ាងណាក៏ដោយ ក៏​អ្នក​មិនគួរ​ឲ្យ​កូន​បរិភោគ​ច្រើន​ដែរ​។​
  4. ​នៅក្នុង​ស្ករ​កៅស៊ូ​ក៏មាន​ផ្ទុក​សារធាតុ​ដែល​មិនល្អ​ចំពោះ​សុខភាព​ផងដែរ​។ បើ​កូន​ញ៉ាំ​ច្រើន នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ដោយ​មិនដឹង​ខ្លួន​។ ជាពិសេស ពេលដែល​កូន​មិន​ប្រយ័ត្ន នឹងធ្វើ​ឲ្យ​កូន​លេប​ចូលមកក្នុង​ពោះ​ដោយ​មិនដឹង​ខ្លួន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com