អត្ថបទពាណិជ្ជកម្ម
អ្នកស្រី សេន អា​ហ្វី​នី ឈ្នះ​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ ពី Cellcard
22, Jul 2020 , 10:29 am        
រូបភាព
​សែ​ល​កាត នៅតែ​បន្ត​ការផ្តល់ជូន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ជូន​ដល់​អតិថិជន​របស់ខ្លួន ក្នុង​កម្មវិធី​ឈ្នះ ១​ម៉ឺន​ដុល្លារ រៀងរាល់ថ្ងៃ​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ សែ​ល​កាត បាន​រកឃើញ​អ្នក​ដែលមាន​សំណាង​ឈ្នះ​ទឹកប្រាក់​រហូត​ទៅដល់ ១០០,០០០​ដុល្លារ ម្នាក់​ទៀតហើយ​ដែល​រស់នៅ​ភូមិ​ប៉ា​ឡេ​ឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
 
​អ្នកស្រី  សេន អា​ហ្វី​នី ជា​អ្នកឈ្នះ​រង្វាន់ ១០០,០០០​ដុល្លារ នៃ​កម្មវិធី​ឈ្នះ ១​ម៉ឺន​ដុល្លារ រៀងរាល់ថ្ងៃ របស់​ក្រុមហ៊ុន​សែ​ល​កាត បាន​ត្រូវ​រង្វាន់​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ មានមុខរ​បរជា​អាជីវ​ករលក់​គ្រឿងក្រអូប​។ ការប្រគល់​រង្វាន់​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​។​
 
​បើតាម​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​មានប្រសាសន៍ថា​៖«​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ក្រុមហ៊ុន សែ​ល​កាត អាច​ចូលរួម​ជួយ​ផ្លាស់​ប្តូរជីវិតរ​បស់បង​ប្អូន​ខ្មែរ​យើង​បាន ជាមួយ​ឱកាស​នៃ​ការ​ឈ្នះ​នូវ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ក៏​សូម​ចូលរួម​អបអរសាទរ ជាមួយ​អ្នកស្រី  សេន អា​ហ្វី​នី និង​ក្រុមគ្រួសារ​របស់គាត់ នូវ​ការ​ឈ្នះ​រង្វាន់​ដ៏​មហា​សំណាង​នេះ​»​។ 


 
​កម្មវិធី​ឈ្នះ ១​ម៉ឺន​ដុល្លារ រៀងរាល់ថ្ងៃ ចាប់ផ្តើម​ការចាប់​រង្វាន់ Live ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ​នៅ​ម៉ោង 7 ល្ងាច និង​នៅលើ​ទំព័រ YouTube របស់​ក្រុមហ៊ុន​សែ​ល​កាត​។ 
 
​ចូលរួម​លេង​ជាមួយ​កម្មវិធី​ផ្សងសំណាង​ប្រចាំ​ថ្ងៃនេះ ទាំងអស់គ្នា ដោយ​គ្រាន់តែ តេ​ទៅ​លេខ 8888 ឬ​ផ្ញើ​សារ “10K” ទៅកាន់ 8888 ហើយ​បន្ទាប់មក អ្នកនឹង​ទទួលបាន​លេខ​ផ្សងសំណាង​ទាំង ៦ ខ្ទង់​៕
 









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com