ជាតិ
សង្គមជាតិ
អាជ្ញាធរ បិទ​អាជីវកម្ម​លក់​ឡេ​របស់​កញ្ញា Saran Narita ដែល​ឡាយ​វីដេអូ ប៉ះពាល់​កិត្តិយស​ស្ត្រី​
22, Jul 2020 , 2:48 pm        
រូបភាព
លោក ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ រូបភាពពីស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ
លោក ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ រូបភាពពីស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​អាជ្ញាធរ ចុះទៅ​បិទ​អាជីវកម្ម​របស់​កញ្ញា Saran Narita ដែល​ផ្សាយ​ផ្ទាល់ (Live) លើ​បណ្តាញ​សង្គម ផ្សព្វផ្សាយ​លក់​ឡេ ដោយ​នាង បានបង្ហាញ​ភាព​ស៊ិ​ច​ស៊ី​ជ្រុល​។ ការ​ឈានដល់​ការផ្អាក​អាជីវកម្ម​របស់​ស្ត្រី​រូបនេះ គឺ​ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​។​

 
​លោក ស ថេត ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ ថា នៅពេល​សមត្ថកិច្ច​បាន​ចុះទៅ​ទីតាំង​លក់​ឡេ​របស់​កញ្ញា Saran Narita ក្រុមគ្រួសារ​របស់​កញ្ញា​បាន​បញ្ជាក់ថា កញ្ញា​ជាម​នុស្ស​ដែលមាន​សតិបញ្ញា​មិនល្អ ទើប​បណ្តាល​ឲ្យ​នាង ហ៊ាន​ឡាយ​វីដេអូ ដោយ​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​ជ្រុល​បែបនេះ​។  
 
​បើតាម​លោក ស ថេត អាជ្ញាធរ​មិនមាន​ចំណាត់ការ​លើ​ស្ត្រី​រូបនោះ​ឡើយ​។ គ្រាន់តែ​បង្គាប់​ឲ្យ​ក្រុមគ្រួសារ​របស់​នាង​ណែនាំ​នាង​ឲ្យ​បញ្ឈប់​សកម្មភាព​ដែល​ប៉ះពាល់​ដល់​តម្លៃ​និង​សេចក្តីថ្លៃថ្នូរ​ស្ត្រី​។ 
 
​លោកស្នងការ មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ណែនាំ​ឲ្យ​គាត់ [​ក្រុមគ្រួសារ​] នាំ​នាង​ទៅ​ពេទ្យ​ព្យាបាល​ហើយ​។ យើង​ក៏បាន​...​ផ្អាក​អាជីវក​ម្មនាង​ផងដែរ​»៕ 
 

Tag:
 អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com