អត្ថបទពាណិជ្ជកម្ម
កក់​មុន​ថ្ងៃ​បុកគ្រឹះ អតិថិជន​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​៥​ពាន់​ដុល្លារ​ពី​គម្រោង​ផ្ទះល្វែង​ទំនើប​បែប Shop House
22, Jul 2020 , 3:08 pm        
រូបភាព
 ​លំនៅដ្ឋាន​ប្រកបដោយ​គុណភាព ស្រប​ជាមួយនឹង​ការរស់នៅ​មាន​ផាសុខភាព ហើយ​គឺជា​សុភមង្គល​ទី​២​បន្ទាប់ពី​សុខភាព​!!! លោកអ្នក​ចង់បាន​លំនៅដ្ឋាន​ល្អ ពិតជា​ចាំបាច់​ត្រូវការ​សាងសង់​ដែល​ពោរពេញ​ទៅដោយ​ប្រណិត​ភាព បរិយាកាស​ដ៏​ល្អប្រសើរ និង​សមស្រប សម្រាប់​ប្រកប​អាជីវកម្ម​បាន​គ្រប់​ប្រភេទ​។ ក្តី​ប្រាថ្នា​របស់លោក​អ្នក​គឺមាន​នៅក្នុង​គម្រោង​ផ្ទះល្វែង​ទំនើប​បែប Shop House ចម្ងាយ​ត្រឹមតែ​៥០០​ម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​។​
 
​គម្រោង​ផ្ទះល្វែង​ទំនើប​បែប Shop House គឺជា​គម្រោង​លំនៅដ្ឋាន​ថ្មី​មួយ ដែល​កំពុង​សាងសង់​ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ​ដែលមាន​បទពិសោធន៍​ខ្ពស់ ដែល​ផ្ទះ​នេះ​មាន​កំពស់​២​ជាន់ បន្ទប់​គេង​៤ បន្ទប់ទឹក​៥ និង​ស្ថិតនៅក្នុង​តំបន់​ដែលមាន​តម្លៃ​អចលនទ្រព្យ​ខ្ពស់ និង​ប្រកបទៅដោយ​សក្តានុពល ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រោងចក្រ​តម្លើង​ម៉ូតូ​ជប៉ុន HONDA  អាគារ​ពាណិជ្ជកម្ម​រោងចក្រ​ធំៗ  និង​គម្រោង​បុរី​ផ្ទះល្វែង​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។ 

 
 
​ជីវិត​ពិតជា​ទាន់សម័យ​ជាមួយ​គម្រោង​ផ្ទះល្វែង​ទំនើប​បែប Shop House ដែល​ត្រូវបាន​រចនា​ម៉ូត​យ៉ាង​ស្រស់ស្អាត ស៊ី​វិ​ល័យ ជាមួយនឹង​ការ​បំពាក់គ្រឿងសង្ហារឹម​បរិក្ខារ​ទំនើបៗ​រួចជាស្រេច​។ លោកអ្នក​អាចធ្វើ​ការ​កក់​ប្រាក់​ឥឡូវនេះ មុន​ថ្ងៃ​បុកគ្រឹះ លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់​៥​ពាន់​ដុល្លារ ដើម្បី​ក្លាយជា​ម្ចាស់​លំនៅដ្ឋាន​ដ៏​ល្អ​សម្រាប់​ការរស់នៅ និង​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​។​
 
​គម្រោង​ផ្ទះល្វែង​ទំនើប​បែប Shop House ផ្តល់នូវ​គុណភាព​ស្តង់ដា 
​ផាសុខភាព សោភ័ណភាព និង​ភាពជឿជាក់ យើង​នឹង​ធ្វើឱ្យ​ការវិនិយោគ​របស់លោក​អ្នក​កាន់តែ​មានតម្លៃ​។​
​សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ 092 731188 / 093 731188 

© រក្សាសិទ្ធិដោយ thmeythmey.com