តើ​គួរ​ហាម​ថត Selfie (​សែ​ល​ហ្វី​)​នៅតាម​ទី​កម្សាន្ត​ឬទេ​?
ពីនេះ ពីនោះ / មិនយល់...!
រថយន្ត
តើ​គួរ​ហាម​ថត Selfie (​សែ​ល​ហ្វី​)​នៅតាម​ទី​កម្សាន្ត​ឬទេ​?
23, Jul 2020 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
សំណាង និង​សុធីរ ស្គាល់គ្នា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ពួកគេ​ទាំងពីរ​នាក់​ជជែក​គ្នា​ដោយ​មិនចេះ​ធុញ​ពី​រឿង​សង្គម​ដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ មិន​ធុញ​ព្រោះតែ​រឿង​រ៉ាវ​ចេះតែ​វិ​វត្ត និង​ចេះតែ​ផ្លាស់ប្តូរ​មិនចេះ​ឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រាប់ទាំង​រឿង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។ នៅថ្ងៃនេះ ក្លើ​ទាំងពីរ​នាំគ្នា​និយាយ​ជាថ្មី​ម្តងទៀត​រឿង​ទេសភាព​ស្រុកស្រែ​ស្រស់ស្អាត និង​ទី​កម្សាន្ត​ទេសចរណ៍​កម្ពុជា​ល្អ​ឯក ហើយ​ថា តើ​គួរ​ហាម​ថត Selfie (​សែ​ល​ហ្វី​)​នៅតាម​ទី​កម្សាន្ត​ទាំងនោះ​ឬទេ​?


 
​សុធីរ​៖ អា សំណាង អី​គេ​អ្ហា​! ហាម​ថត Selfie (​សែ​ល​ហ្វី​)​នៅតាម​ទី​កម្សាន្ត ឬ​រមណី​ដ្ឋា​ន​ទេសចរណ៍​?  
 
​សំណាង​៖ សុធីរ​! កុំ​ទាន់​ច្រឡោត​។ ប្រជាធិបតេយ្យ មានន័យថា ជាការ​ផ្លាស់ប្តូរ​គំនិត ជជែក​វែកញែក​រកខុសរកត្រូវ​ដោយ​អហិង្សា ដោយ​មិន​ជេរ​គ្នា មិន​វ៉ៃ​គ្នា មិន​កាប់សម្លាប់​គ្នា​។​ល​។ 

​សុធីរ​៖ វែងឆ្ងាយ​ម៉េះ​អ្ហា​! អញ​ចង់ដឹង​រឿង​ទេសចរណ៍ ទី​កម្សាន្ត​ឯណេះ​ទេ​។ អញ​មិន​ចង់ដឹង​រឿង​ប្រជាធិបតេយ្យ​ស្អី​គេ​ណឹ​ង​ទេ​។   
 
​សំណាង​៖ ដោយសារតែ អ្ហែង​មិន​យល់​ពី​តម្លៃ​ស្នូល​នៃ​ប្រជា​ធិ​តេ​យ្យ​ហ្នឹងហើយ​បានជា​អ្ហែង ចេះតែ​ឆាប់​ប្រ​ឡោ​ត​ហ្នឹង​។ តែ​មិន​អី​ទេ អញ​ចូលមក​ប្រធានបទ​វិញ​។ ហាម​ថត Selfie (​សែ​ល​ហ្វី​)​នៅតាម​ទី​កម្សាន្ត​នៅទីនេះ អញចង់​និយាយ​លេង​ថា រមណីយដ្ឋាន​កម្សាន្ត​ទេសចរណ៍​ខ្មែរ ទស្សនីយភាព​វាលស្រែ​ល្អ​ឯក ប្រាង្គ​ប្រាសាទ​ឈរ​យ៉ាង​សង្ហា ទេសភាព​ព្រៃព្រឹក្សា ភ្នំ សមុទ្រ ល្អ​ស្អា​តរក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ឡើង​។ ដូច្នេះ អញចង់​ឲ្យ​កូន​ខ្មែរ​ដែល​មិន​ធ្លាប់​ឃើញ ពេល​ឃើញ​ទេសភាព​ទាំងនោះ ចូរ​កុំ​នាំគ្នា​ថត Selfie (​សែ​ល​ហ្វី​)​ភ្លាម​អី ផ្ទុយទៅវិញ ចូរ​នាំគ្នា​គយគន់​សម្រស់​រមណីយ​ដ្ឋា​ន ឬទេ​សភាព​ដ៏​ស្រស់ស្អាត​ទាំងនោះ​ជាមុនសិន មុននឹង​ថត Selfie (​សែ​ល​ហ្វី​)​តាម​ក្រោយ​។ 
 
​សុធីរ​៖ តែ​ការថត Selfie (​សែ​ល​ហ្វី​)​ពី​ទី​កម្សាន្ត​ទេសចរណ៍ ឬទេ​សភាព​ស្រុក​ខ្មែរ​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ខ្មែរ​តើ​! 

​សំណាង​៖ ថា អាហ្នឹង​អញ​ដឹង​ហើយ​! តែ​អ្វីដែល​អញចង់​និយាយ គឺថា ស្រុក​ខ្មែរ​វា​ស្រស់ស្អាត​ពេក​នា​រដូវភ្លៀង​នេះ ស្អាត​រហូតដល់​អញ​ជាប់​ស្នេហ៍​នឹង​ទី​កម្សាន្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះហើយ បានជា​អញចង់​ឲ្យ​បងប្អូន​ខ្មែរ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​មេត្តា​គយគន់​សម្រស់​ទី​កម្សាន្ត​ឲ្យ​អស់ចិត្ត​ជាមុនសិន មុននឹង​លោកអ្នក​ទាញ​ទូ​រស​ព្ឌ​ចេញមក​ថត Selfie (​សែ​ល​ហ្វី​) រួចហើយ​ជួយ​ផ្សព្វផ្សាយ​បន្ត​។ អញ​ខ្លាច បងប្អូន​ខ្មែរ​រវល់​តែ​ថត Selfie (​សែ​ល​ហ្វី​) ដោយ​មិនបាន​គយគន់ ហើយ​វា​ខាត​ចំណី​អារម្មណ៍​តើ​! គំនិត​អញ​តែ​ប៉ុណ្ណឹង​តើ​។​
 
​សុធីរ​៖ អើ អញ​ស្មានតែ​អ្ហែង​ហាមឃាត់​អ្នកទេសចរ​មិន​ឲ្យ​ថត Selfie (​សែ​ល​ហ្វី​)​ផ្តិត​យក​រូបភាព​នៅតាម​ទី​កម្សាន្ត​នានា​។ បើ​ក្នុង​បំណងល្អ មិន​អី​ទេ អញ អូ​ខេ ជាមួយ​សំឡាញ់​១០០​ភាគរយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com