ជាតិ
ទ្រមាក់ខ្លា មាន​មាឌតូច​ជាង​ប្រភេទ​សត្វ​ទ្រមាក់​ដទៃទៀត​
25, Jul 2020 , 11:19 am        
រូបភាព
ទ្រមាក់សត្វ
ទ្រមាក់សត្វ
ដោយ:
​ទ្រមាក់ខ្លា (Racket-tailed Treepie) ជា​ប្រភេទ​មួយ​ក្នុងចំណោម​សត្វ​ទ្រមាក់​ជាច្រើន​ប្រភេទ​ទៀត​ដែលមាន​វត្ត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វារ​ស់ទាំង​ទីជនបទ និង​នៅ​ទីក្រុង ។ នេះ​ឯកសារ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​។

 
​បក្សី​ទ្រមាក់ខ្លា មាន​ទំហំ​ចន្លោះ​ពី ៣០,៥-៣២,៥ សង់ទីម៉ែត្រ​។ វា​មាន​ទំហំ​តូច​ជាង​ប្រភេទ​សត្វ​ទ្រមាក់​ដទៃទៀត​, ខ្លួន​របស់​វា​មាន​ពណ៌​ទង់ដែង​ភ្លឺ ភ្នែកមាន​ពណ៌​ខៀវ ហើយ​កន្ទុយ​របស់​វាស្រ​ឡូ​ន​រីក​ចុង​រាង​ដូច​វែក​។​
 
​បក្សី​ដ៏​ស្រស់ស្អាត​នេះ មាន​រស់​នៅតាម​តំបន់​ព្រៃកោងកាង ព្រៃ​គុម្ពោត ដំណុះ​ព្រៃវែង ព្រៃ​ប្ញ​ស្សី និង​ព្រៃ​ល្បោះ ក្នុង​តំបន់​អេកូ​ទេសចរណ៍​កោះ​សាមសិប ក្នុង​ខេត្តក្រចេះ និង​នៅតាម​តំបន់ដីសើម​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​។ សត្វ​នេះ​បន្ត​ពូជ​ចាប់ពី​ខែមេសា រហូត​ទៅដល់​ខែសីហា​៕ 
 

Tag:
 សត្វ​ទ្រមាក់​
© រក្សាសិទ្ធិដោយ thmeythmey.com