ជាតិ
ASPIRE និង IFAD រួមគ្នា​បង្កើត​បណ្ដុំ​អាជីវកម្ម​កសិកម្ម ជួយ​កសិករ​ជិត​៨០០​គ្រួសារ ក្នុង​ខេត្តកណ្ដាល​
26, Jul 2020 , 10:41 am        
រូបភាព
ដោយ:
​ខេត្តកណ្តាល មាន​បណ្ដុំ​អាជីវកម្ម​កសិកម្ម ៤​ប្រភេទ ក្នុងនោះ​មាន ២៤​បណ្ដុំ​កសិករ​សរុប ៧៦១ គ្រួសារ​។ នេះ​បើតាម​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល នាឱកាស​ធ្វើ​ទស្សនកិច្ច​ជំរុញ​ផលិតកម្ម​កសិកម្ម នៅ​ឃុំ​សន្លុង និង​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០​។

 
​បើតាម​លោក​អភិបាលខេត្ត បណ្តុំ​អាជីវកម្ម​កសិកម្ម​នេះ ជាការ​សហការ​ពី​កម្មវិធី​ថ្មី​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ដែល​ទទួលបាន​មូលនិធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ហិរញ្ញប្បទាន​ពី​មូលនិធិ​អន្ដរជាតិ សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម (IFAD) ។ 
 
​បើតាម​រដ្ឋបាល​ខេត្តកណ្ដាល​ប្រភេទ​បណ្ដុំ​អាជីវកម្ម​កសិកម្ម​ទាំង ៤​ប្រភេទ​មាន​៖ បណ្ដុំ​អាជីវកម្ម​មាន់​មាន ៨​បណ្ដុំ​, បណ្ដុំ​អាជីវកម្ម​បន្លែ​មាន ៩​បណ្ដុំ​, បណ្ដុំ​អាជីវកម្ម​ស្រូវ​មាន ៦​បណ្ដុំ​, និង​បណ្ដុំ​អាជីវកម្ម​ផ្សិត​មាន ១​បណ្ដុំ​។ របាយការណ៍​របស់​ម​ន្ទីរ​កសិកម្ម ស្រុក​ខ្សាច់កណ្ដាល ក្នុងចំណោម​ផលិតកម្ម និង​អាជីវកម្ម​មាន់​ស្រែ បន្លែ ស្រូវ ផ្សិត និង​ឈូក អាជីវកម្ម​មាន់​ស្រែ​មាន​ភាព​រីកចម្រើន​ជាងគេ​។ 
 
​នា​ដំណើរ​ទស្សនកិច្ច​នោះ លោក គង់ សោ​ភ័​ណ្ឌ បាន​លើកទឹកចិត្ត និង​គាំទ្រ​ដល់​កសិករ ដោយ​ពង្រីក និង​បង្កើត​ប្រភេទ​បណ្ដុំ​អាជីវកម្ម​កសិកម្ម​បន្ថែមទៀត ដូចជា ការចិញ្ចឹម​សត្វ មាន​គោ ជ្រូក មាន់ ទា ជាដើម ឱ្យបាន​ទូទាំង​ខេត្តកណ្ដាល​៕


លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល


Tag:
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com