ក្រពះ​មិន​រំលាយ​អាហារ ឬ​ចេះតែ​ឆ្អល់​ក្នុង​ពោះ អាច​បណ្តាលមកពី …
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ក្រពះ​មិន​រំលាយ​អាហារ ឬ​ចេះតែ​ឆ្អល់​ក្នុង​ពោះ អាច​បណ្តាលមកពី …
26, Jul 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​មិន​រំលាយ ឬ​ចេះតែ​ឆ្អល់​ក្នុង​ពោះ អាច​កើតឡើង​នៅពេលដែល អាស៊ីត​នៅក្នុង​ក្រពះ ច្រាល​ទៅ​បំបង់​អាហារ​វិញ​។ ក្រពះ​មិន​រំលាយ​អាហារ ធ្វើ​ឲ្យ​អ្នក​ឆ្អល់ ហើមពោះ ចុកពោះ​ភ្លាមៗ ក្រោយពេល​ញ៉ាំ​អាហារ​រួច​។ អ្នក​ក៏​ប្រហែល​ជាមាន​អាកា​រៈ ក្តៅ​ក្រហល់ក្រហាយ នៅ​ខាងក្រោម​ចុងដង្ហើម នៅពេលដែល​អាស៊ីត​ក្រពះ ច្រាល​ឡើងលើ​វិញ ដែល​បណ្តាលមកពី sphincter នៅលើ​ក្រពះ​របស់​អ្នក ធ្វើ​ការមិន​បានល្អ​។​

 
​យ៉ាងណាមិញ អាកា​រៈ​ទាំងអស់គ្នា ក៏​អាច​កើតឡើង​គ្រប់ពេល​ផងដែរ​។​
 
​មូលហេតុ​
 
– ការ​ផឹកស្រា​ច្រើនពេក​
– ជក់បារី​
– ស្ត្រេ​ស និង​មាន​ជំងឺផ្លូវចិត្ត​
– ញ៉ាំ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ដូចជា Aspirin និង​ថ្នាំ​ប្រឆាំង​ការ​រលាក​ច្រើនពេក​
– ធាត់​លើស​ទម្ងន់​
– ជំងឺមហារីក​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com