ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈទាំង​អស់នេះ បង្ហាញថា ក្នុង​ខ្លួន​មាន​ជាតិពុល ឬ​សត្វល្អិត​ច្រើន​
27, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជឿ​ខ្ញុំ​ទៅ គ្មាន​នរណា​ចូលចិត្ត​ពាក្យ​ថា​សត្វល្អិត​ក្នុង​ខ្លួន​ឡើយ ប៉ុន្តែ​ការដែល​មាន​សត្វល្អិត​ក្នុង​ខ្លួន ក៏​អាច​កើតមាន​លើ​មនុស្ស​ដែលមាន​សុខភាព​ល្អ​ដែរ​។ រឿងនេះ​ទំនងជា​អាច​កើត​ឡើងលើ​ក្មេង​តូចៗ ដែល​លេងដី​ច្រើនពេក ជាពិសេស​មុនពេល​រាងកាយ​ពួកគេ​បង្កើតជា​ប្រព័ន្ធ​ភាពស៊ាំ ហើយក៏​ជាហេតុ​នាំ​ឲ្យ​គេ​ងាយ​នឹង​ឈឺ​ដែរ​។​

 
​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ឬ​ការ​បោះជំរំ ឬ​ការ​រស់នៅក្នុង​មជ្ឈដ្ឋាន​មួយ​ដែល​ថ្មី តែមាន​ភាពកខ្វក់​ច្រើន អ្នកនឹង​ងាយ​ប្រឈម​ការឆ្លង​ជំងឺ​ណាស់​។ ប្រព័ន្ធ​ភាពស៊ាំ​ពេលខ្លះ​ក៏​ពិបាក​នឹង​ទប់ទល់​លើ​បញ្ហា​អស់ទាំង​នេះដែរ ទោះបីជា​រស់នៅ​ស្អាត​យ៉ាងណាក៏ដោយ​។ កាលណា​ក្នុង​ខ្លួន​មាន​ព្រូន ឬ​សត្វល្អិត​ច្រើន វា​នឹង​ផលិត​ជា​កាកសំណល់ និង​ជាតិពុល​ផ្សេងៗ ទៅក្នុង​ខ្លួន​វិញ​។​
 
​ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​អាច​គិតថា ក្នុង​ពោះវៀន​អ្នក​កំពុង​តែមាន​សត្វល្អិត​ច្រើន ឬ​ជាតិពុល​ច្រើនណាស់​ហើយ​៖
 
•​ ​មាន​បញ្ហា​ក្រពះ​ច្រើន​
•​ ​មាន​អារម្មណ៍​ល្ហិតល្ហៃ ងាយ​អស់កម្លាំង​
•​ ​មិនសូវ​ឃ្លាន​អាហារ ឬ​ស្រក​ទម្ងន់​ទាំង​សាច់ដុំ និង​ខ្លាញ់​ក្រោម​ស្បែក​
•​ ​កង្វះ​ជាតិ​ដែក ឬ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ស្លេកស្លាំង​
•​ ​ទោះបីជា​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ហើយក៏​ដោយ ក៏​នៅតែមាន​អារម្មណ៍​មិន​ស្រួលខ្លួន​ដដែល​
•​ ​គ្រឺត​ធ្មេញ​នៅពេល​កំពុងតែ​គេង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com