ជាតិ
ស្ថានីយ​ផលិត​កូន​ត្រី​ពូជ និង​កសិដ្ឋាន​នៅ​សៀមរាប ភ្ញាស់​កូន​ត្រី​ពូជ កង្កែប និង​កន្ធាយ បាន​ជាង​១០​លាន​ក្បាល​
26, Jul 2020 , 4:59 pm        
រូបភាព
ស្ថានីយផលិតកូនត្រីពូជខេត្តសៀមរាប
ស្ថានីយផលិតកូនត្រីពូជខេត្តសៀមរាប
ដោយ:
​ស្ថានីយ​ផលិត​កូន​ត្រី​ពូជ និង​កសិដ្ឋាន​ចិញ្ចឹម​កូន​ត្រី កង្កែប កន្ធាយ របស់​កសិករ នៅ​ខេត្តសៀមរាប ភ្ញាស់​បាន​ពូជ បាន​ជាង​១០​លាន​ក្បាល នៅ​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២០​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​

 
​តាម​លោក វេ​ង សាខុន ក្នុងចំណោម​ផល​ពូជ​ដែល​ភ្ញាស់​បាន​មាន​ត្រី​ទី​ឡា​ព្យា ៣.៣​លាន​ក្បាល​, ត្រី​ឆ្ពិន ៥.២​លាន​ក្បាល​, ត្រី​អណ្តែង ២.១ លាន​ក្បាល​, ត្រី​កាប​សាមញ្ញ ១៤​ម៉ឺន​ក្បាល​,​ត្រី​ក្រាញ់ ៤​ម៉ឺន​ក្បាល​, កង្កែប​៧០​ម៉ឺន​ក្បាល និង​កន្ធាយ ២​ម៉ឺន​ក្បាល​។ 
 
​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ឲ្យ​ដឹងថា ការបង្កើន​ការផលិត​កូន​ត្រី​ពូជ​នេះ គឺ​ដើម្បី​រួមចំណែក​ក្នុង​យុទ្ធនា​បង្កើន​ការផលិត​ស្បៀង​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល ក្នុង​បរិបទ​កូ​វីដ​-១៩​។ យុទ្ធនាការ​នេះ ក៏​នឹងចូលរួម​បង្កើន​ប្រាក់ចំណូល​ពលរដ្ឋ​រស់​នៅ​ជនបទ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​កាត់បន្ថយ​ការចាប់​ត្រី​ពី​ធម្មជាតិ​ផងដែរ​៕


កន្លែងភ្ញាស់កូនត្រីពូជក្នុងខេត្តសៀមរាប រូបពីលោក វេង សាខុន


កូនត្រីទីឡាព្យាដែលបានភ្ញាស់


© រក្សាសិទ្ធិដោយ thmeythmey.com