ជាតិ
បណ្ដុំ​អាជីវកម្ម​បន្លែ​ក្នុង​ខេត្តកំពង់ឆ្នាំង ទទួលបាន​ចំណូល​ចន្លោះ​២​ពា​ន់ទៅ​៥​ពាន់​ដុល្លារ ក្នុង​មួយឆ្នាំ​
27, Jul 2020 , 7:59 am        
រូបភាព
កសិករកំពុងប្រមូលផលខ្ទឹមស្លឹក
កសិករកំពុងប្រមូលផលខ្ទឹមស្លឹក
ដោយ:
​ក្រោម​គម្រោង​កម្មវិធី​ប​ច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE បានធ្វើ​ឲ្យ​សមាជិក​បណ្ដុំ​អាជីវកម្ម​ដំណាំ​បន្លែ នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ជីវភាព​ប្រសើរឡើង​។ ក្នុង​មួយឆ្នាំ បណ្ដុំ​អាជីវកម្ម​ដំណាំ​បន្លែ​នេះ អាច​ទទួលបាន​ចំណូល​ពី ២​ពាន់​ដុល្លារ​ទៅ ៥​ពាន់​ដុល្លារ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។

 
​លោក វេ​ង សាខុន បន្តថា​បណ្ដុំ​អាជីវកម្ម​ដំណាំ​បន្លែ​នេះ កាន់តែ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តាមរយៈ​ការបំពាក់​បំប៉ន និង​ជួយ​គាំទ្រ​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និង​ថវិកា​មួយចំនួន ពី​គម្រោង​កម្មវិធី ASPIRE ។ ដើមឡើយ​សមាជិក​បណ្ដុំ​គ្រួសារ​កសិករ មាន​ចំនួន ៣៩​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​បាន​កើនឡើង​ដល់​៥៤​គ្រួសារ និង​មាន​ផ្ទៃដី​សរុប ១៦​ហិកតា​។ នេះ​បើតាម​លោក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​
 
​គិត​មកទល់​ឆ្នាំ​២០២០​នេះ គម្រោង​កម្មវិធី​បច្ចេក​ទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ប​ម្រែ​លប​ម្រួ​ល​អាកាសធាតុ បាន​ពង្រីក​សកម្មភាព​របស់ខ្លួន ២៤​ខេត្ត ដែល​ទទួល​ហិរញ្ញប្បទាន​សម្បទាន និង​ឥត​សំណង ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ហៅ​កាត់​ថា IFAD ៕






បន្លែខ្ទឹមស្លឹកក្នុងបណ្ដំកសិករខេត្តកំពង់ឆ្នាំង


© រក្សាសិទ្ធិដោយ thmeythmey.com