អត្ថបទពាណិជ្ជកម្ម
គម្រោង Vue Aston សូម​ស្វាគមន៍​លោកអ្នក​មកកាន់​ព្រឹត្តិការណ៍ VIP Event នៅ​ថ្ងៃទី ០​១ ខែ​សីហា ​ខាងមុខនេះ​!
27, Jul 2020 , 12:04 pm        
រូបភាព
​គម្រោង​ខុន​ដូ Vue Aston មាន​កិត្តិយស​យ៉ាង​ក្រៃលែង សូម​ស្វាគមន៍ លោក លោកស្រី អ្នកនាង កញ្ញា ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Vue Aston VIP Event ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​០១ ខែសីហា ឆ្នាំ​២០២០ ខាងមុខ​នេះហើយ​។ ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ នឹង​នាំមក​ជូន​លោកអ្នក នូវ​ឱកាស​ចំណេញ​ប្រាក់​ភ្លាមៗ រហូតដល់​៤​ម៉ឺន​ដុ​លា្ល​រ ព្រមទាំង​ឱកាស​ចូលរួម​ការចាប់​ឆ្នោត​ផ្សងសំណាង ដែលមាន​រង្វាន់​ទូរស័ព្ទ iPhone ម៉ូតូ​ដ៏​ថ្មី​សន្លាង និង​កាដូ​ពិសេសៗ​ជាច្រើន​ទៀត​។​
 
​ព្រឹត្តិការណ៍ Vue Aston VIP Event ត្រូវបាន​រៀបចំឡើង ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បីឈ្មោះ The Peninusla Capital ក្រោម​ការសហការ​ពី​សំណាក់​ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន FazWaz និង​ក្រុមហ៊ុន HUIONE Pay​។ កម្មវិធី​នេះ ចាប់ផ្ដើម ចាប់ពី​ម៉ោង ២​រសៀល ដល់​ម៉ោង ៨​យប់ នៅ​ទីតាំង​ការិយាល័យ​លក់ គម្រោង Vue Aston ស្ថិតនៅតាម​បណ្ដោយ​វិថី​រដ្ឋសភាជាតិ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
 
​គម្រោង Vue Aston គឺជា​គម្រោង​ខុន​ដូ​ប្រណីត​ប្រប​មាត់ទន្លេ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី នៃ​ខណ្ឌ​ច្បារអំពៅ​។ គម្រោង​នេះ មាន​ខុន​ដូ​សរុប​ចំនួន ៨៩៥ យូ​នី​ត ចាប់ពី​ទំហំ ៦៦​ម៉ែត្រការ៉េ ដល់​១០១​ម៉ែត្រការ៉េ ជាមួយនឹង​ជម្រើស​លំនៅឋាន​យ៉ាង​សម្បូរបែប សម្រាប់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​។ 


 
Vue Aston មាន​ទីតាំង​ប្រកបដោយ​សក្ដានុពល ស្ថិតនៅ​ក្បែរ​គម្រោង​ទីក្រុង​រណប​ថ្មី កោះនរា ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ហើយ​ផ្សារភ្ជាប់​ទៅនឹង​ទីប្រជុំជន​កណ្ដាល​ក្រុង ដោយ​ស្ពាន​ព្រះមុនីវង្ស និង​គម្រោង​ស្ពាន កោះ​ពេជ្រ​-​កោះនរា ដែល​គ្រោង​បញ្ចប់​ការសាងសង់ នាពេល​ខាងមុខនេះ​។ 
 
 
​អ្វីដែល​ពិសេស​បំផុត អំពី​គម្រោង​នេះ គឺ​វា​ស្ថិតនៅ​ចំណុចប្រសព្វ រវាង​ទន្លេបាសាក់ ទន្លេមេគង្គ និង​ទន្លេសាប ដែល​នាំមក​នូវ​បរិយាកាស​រស់នៅ ដ៏​ស្រស់ថ្លា និង​បរិសុទ្ធ អមដោយ​ទេសភាព​ទន្លេ ដ៏​សែន​មនោ​រម្យ​។ ក្រៅពីនេះ នៅក្នុង​អគារ​មាន​បញ្ចូល​នូវ​បរិក្ខារ​សំខាន់ៗ ដូចជា ក្លិប​ហាត់ប្រាណ សូ​ណា និង​អាង​ហែល​ទឹក បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ ដូចជា​ហាង​កាហ្វេ ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​ទីតាំង​កម្សាន្ត​ជាច្រើន​ទៀត ដែល​នាំមក​នូវ​បទពិសោធ​រស់នៅ​យ៉ាង​ពេញលេញ និង​ត្រចះត្រចង់​សម្រាប់​លោកអ្នក​។​


 
​ជាមួយនឹង​តម្លៃ​លក់​ដ៏​ទាក់ទាញ ម្ចាស់​គម្រោង ផ្តល់ជូន​នូវ​ការធានា​ជួល​ត្រលប់ ៣៥% ក្នុង​រយៈពេល ៥​ឆ្នាំ អមដោយ​លក្ខខណ្ឌ​បង់ប្រាក់ ដ៏​មាន​ភាពងាយស្រួល​។ បន្ថែម​ពីលើ​នេះ​ទៀត អតិថិជន ក៏​អាច​ស្នើ​ឥណទាន​ពី​ធនាគារ​ដៃគូ ជាមួយ​អត្រា​ការប្រាក់​សមរម្យ​បំផុត​។​
 
​ព្រឹត្តិការណ៍ Vue Aston VIP Event ស្វាគមន៍​រាល់​អតិថិជន​ទាំងអស់ ដែល​កំពុង​ស្វែងរក​ទិញ ឬ មាន​គម្រោង​ទិញ​អចលនទ្រព្យ នាពេលខាងមុខ​។ ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ សូម​ចុះឈ្មោះ​ដោយ​សេរី តាមរយៈ​តំណរ​ភ្ជាប់​ខាងក្រោម​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មកកាន់ 092 92 1000 ឬ [email protected]​។​
 
​សម្រាប់​ការចុះឈ្មោះ​៖ http://vueaston.mystrikingly.com/khmer
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com