ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​ពង្រឹង​សុខភាព​សួត កុំ​រំលង​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​
27, Jul 2020 , 8:59 pm        
រូបភាព
​ការដកដង្ហើម គឺ​ចាំបាច់​ណាស់​ដើម្បី​យើង​អាច​រស់​នៅបាន​តាមរយៈ​ការ​ស្រូបយក​អុកស៊ីសែន​គ្រប់គ្រាន់​ចូលក្នុង​រាងកាយ​ដើម្បី​ដំណើរការ​មុខងារ​ប្រក្រតី​នៃ​សរីរាង្គ​ផ្សេងៗ​។  ហើយ​ពិតណាស់​នេះ​ជា​ហេតុផល​ដ៏​សំខាន់បំផុត​មួយ​ដែល​យើង​គួរ​ព្យាយាម​ធ្វើយ៉ាងណា​រក្សា​អោយបាន​នូវ​មុខងារ​សួត​ត្រឹមត្រូវ​ល្អប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កំពូល​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​សួត ៖

 
១. តែ​បៃតង​
 
​មាន​ផ្ទុក​សម្បួរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​កម្ចាត់​ជាតិពុល​ផ្សេងៗ​ដែក​ត្រូវបាន​ស្រូប​ចូល​សួត​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
២. រមៀត​
 
​នោះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​សារធាតុ curcumin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​បង្កើន​សមត្ថភាព​មុខងារ​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម​។ ការទទួល​ទាន​រមៀត​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​ផងដែរ​។​
 
៣. គ្រាប់​ធញ្ញជាតិ​
 
​មាន​ផ្ទុក​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ប្រសើរ​សម្រាប់​សុខភាព​សួត​។​ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺហឺត ព្រមទាំង​បញ្ហា​ផ្លូវដង្ហើម​ជាច្រើន​ផ្សេងទៀត​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៤. សាច់មាន់​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ជួយ​ពង្រឹង​សុខភាព​សួត​។ ម្យ៉ាងវិញទៀត​រាងកាយ​ងាយ​នឹង​ស្រូបយក​នូវ​វីតាមីន A ដែលមាន​ប្រភព​ចេញពី​សត្វ​។​
 
៥. ផ្កា​ខាត់ណា​ខៀវ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង​សារធាតុ​ក្លរ៉ូភីល​ដែល​ជួយ​បន្សាប​ជាតិពុល និង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​គួរឱ្យកត់សម្គាល់​។​
 
៦. ផ្លែ​ប៉ោម​
 
​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត phenolic និង​សារធាតុ flavonoids ដែល​ជួយ​អោយ​សួត​មាន​សុខ​ភាពល្អ ហើយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​ផ្សេងៗ​។​
 
៧. ត្រី​សម្បូរ​ខ្លាញ់​
 
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​ពង្រឹង​សុខភាព​សួត​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
៨. ទឹក​
 
​ការរក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាងកាយ រួមបញ្ចូល​ទាំង​សួត​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
៩. ខ្ញី​
 
​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​ទប់ស្កាត់​ផ្លូវដង្ហើម​ពី​ការស្ទះ​។ ការទទួល​ទាន​ខ្ញី​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរអោយកត់សម្គាល់ ជាពិសេស​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ឆ្លង​រោគ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​។ ដូច្នេះ​ដើម្បី​អាច​ដកដង្ហើម​បាន​ស្រួល អ្នក​គួរ​ទទួលទាន​តែ​ខ្ញី​។​
 
១០. ល្ពៅ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ carotenoids រួមបញ្ចូល​ទាំង beta carotene សារធាតុ lutein និង zeaxanthin ដែល​សុទ្ធតែជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​និង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​ការពារ​សុខភាព​សួត​គូរ​ឱ្យ​កត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com