ធ្លាប់​ញុាំ “​កាំ​ប្រ​ម៉ា​សមុទ្រ​” អត់​? ល្អ​ណាស់​ចំពោះ​សុខភាព​អាច​ផ្ដល់​អត្ថប្រយោជន៍​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ធ្លាប់​ញុាំ “​កាំ​ប្រ​ម៉ា​សមុទ្រ​” អត់​? ល្អ​ណាស់​ចំពោះ​សុខភាព​អាច​ផ្ដល់​អត្ថប្រយោជន៍​ទាំងនេះ​
28, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ចូលចិត្ត​និង​ឧស្សាហ៍​ទទួលទាន​កាំ​ប្រ​ម៉ា​សមុទ្រ​ប៉ុណ្ណា​ក៏ដោយ ក៏​ភាគច្រើន​នៃ​ពួកយើង​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​អាហារ​សមុទ្រ​នេះ​អាច​ផ្ដល់​ផល​ល្អៗ​អ្វី​ខ្លះទៅ​? 



ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​កាំ​ប្រ​ម៉ា​សមុទ្រ ៖
 
១. វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​កាំ​ប្រ​ម៉ា​សមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
២. វា​ជួយ​ឱ្យ​អ្នក​ក្មេង​ជាង​វ័យ​
 
​បរិមាណ​ខ្ពស់​នៃ​វីតាមីន C ក្នុង​កាំ​ប្រ​ម៉ា​សមុទ្រ​ដែល​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី​និង​ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ល្អ​សម្រាប់​រក្សា​សុខភាព​ស្បែក​ក្មេង​ជាង​វ័យ​។​
 
៣. វា​ជួយ​ពង្រឹង​សុខភាព​ភ្នែក​
 
​ក្រៅពី​វីតាមីន C កាំ​ប្រ​ម៉ា​សមុទ្រ​ក៏មាន​ផ្ទុក​វីតាមីន A ខ្ពស់​ដែល​ចាំបាច់​សម្រាប់​ពង្រឹង​សុខភាព​ភ្នែក​។​
 
៤. វា​ល្អ​សម្រាប់​ពង្រឹង​សុខភាព​សាច់ដុំ​
 
​កាំ​ប្រ​ម៉ា​សមុទ្រ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ល្អ​សម្រាប់​ពង្រឹង​សុខភាព​សាច់ដុំ​។​
 
៥. វា​បង្កើន​ចំណង់​ផ្លូវភេទ​
 
​បរិមាណ​នៃ​ជាតិ​ស័ង្កសី​ក្នុង​កាំ​ប្រ​ម៉ា​សមុទ្រ​ជួយ​រាងកាយ​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែលមាន​តួនាទី​គ្រប់គ្រង​ពង្រឹង​ដំណើរការ​មុខងារ​ផ្លូវភេទ​របស់​បុរស​និង​ស្ត្រី​។ ចំពោះ​បុរស​ការ​ទទួលទាន​កាំ​ប្រ​ម៉ា​សមុទ្រ​ជួយ​បង្កើន​ដល់​បរិ​មាណនៃ​មេជី​វិត​ឈ្មោល និង​សមត្ថភាព​នៃ​ការ​ហែល​។ រីឯ​ស្ត្រី​វិញ​ជាតិ​ស័ង្កសី​ជួយ​ដល់​អូវែ​ធ្វើឱ្យមាន​តុល្យភាព​រវាង​អ័រម៉ូន estrogen អ័រម៉ូន progesterone និង​អ័រម៉ូន testosterone៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com