អត្ថបទពាណិជ្ជកម្ម
ម្ចាស់​ហាង​កាបូប ខេ ប៊ី ក្លាយជា​ម្ចាស់​រថយន្ត Rolls-Royce Black Badge Cullinan ដ៏​ប្រណិត Limited edition ដែលមាន​តែមួយ​គ្មាន​ពីរ តម្លៃ​ជាង​១​លាន​ដុល្លារ​
28, Jul 2020 , 10:16 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែកក្កដា កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ មាន​ទិដ្ឋភាព​មួយ​បាន​កើតឡើង​នៅ​បរិវេណ​ម្តុំ​ផ្សារ​អូឡាំពិក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ រថយន្ត​ប្រណិត​ពណ៌​ខ្មៅ រលើបរលោង ដែលមាន​តម្លៃ​ដល់​ទៅ​ជាង ១​លាន​ដុល្លារ ត្រូវបាន​ក្រុមហ៊ុន​HGB Group ដឹក​ជូន​ដល់​មុខផ្ទះ​អតិថិជន លើ​កម្រាលព្រំ​ដ៏​ក្រហមឆ្អិនឆ្អៅ​។​
 
​លោក​តាំង ហេង​ទ្រី និង អ្នកស្រី​អ៊ឹង សុខ​គីម ដែលជា​ម្ចាស់​ហាង​កាបូប ខេ ប៊ី ពិត​ជាមាន​ក្តីរំភើប​ឥតឧបមា នៅពេល​ដែលមាន​សិទ្ធិ បាន​ក្លាយជា​ម្ចាស់​រថយន្ត​កំពូល​លំដាប់​ពិភពលោក Rolls-Royce Black Badge Cullinan​។ អ្នកស្រី អ៊ឹង សុខ​គីម មានប្រសាសន៍ថា​៖«​ខ្ញុំ និង​ស្វាមី បាន​តស៊ូ​ប្រកប​អាជីវកម្ម​ជាមួយគ្នា អស់​រយៈពេល​ប្រមាណ​២០​ឆ្នាំ មកហើយ ចាប់តាំងពី​បាតដៃ​ទទេ ទម្រាំ​មាន​ថ្ងៃនេះ​។ ដូច្នេះ វា​ជា​អំណោយ​ដ៏​ពិសេស ដើម្បី​តបស្នង​លើកទឹកចិត្ត​ខ្លួនឯង ឲ្យ​សម​ទៅនឹង​កម្លាំង​ញើស​ឈាម ដែល​បាន​លះបង់​។ ប្រសិនបើ​អ្នក​មានតែ​ក្តី​ស្រមៃ តែ​គ្មាន​ការប្រឹងប្រែង​តស៊ូ ធ្វើ​វា​ឲ្យ​ក្លាយជា​ការពិត នោះ​ក្តី​ស្រមៃ នៅត្រឹមតែ​ជា​ស្រមៃ មិនអាច​ផ្លាស់ប្ដូរ​អ្វី​បានឡើយ​»​។  
 
​អ្នកស្រី​បន្តទៀតថា​៖«​ដំបូង​ឡើយ​ខ្ញុំ​គ្មាន​គម្រោង​ទិញ​រថយន្ត​មួយគ្រឿង​នេះ​ទេ ប៉ុន្តែ​នៅពេល​បាន​ចូលរួម​កម្មវិធី សម្ពោធ​របស់​ក្រុមហ៊ុន គ្រាន់តែ​ឃើញ​ភ្លាម ក៏​ឡើងសាក​អង្គុយលេង ហើយ​បែរជា​ជាប់ចិត្ត​ស្រលាញ់​ភ្លែត​តែម្តង​។ ហើយ​ខ្ញុំ​ហ៊ាន​សម្រេចចិត្ត​ទិញ​រថយន្ត ពី​ក្រុមហ៊ុន HGB Group ដោយ​ទំនុកចិត្ត​និង​ជឿជាក់​បំផុត​»​។​


 
​គួរ​បញ្ជាក់ដែរថា រថយន្ត Rolls-Royce Black Badge Cullinan ដ៏​ប្រណិត​មួយ​នេះ គឺជា Limited edition ដែលមាន​តែមួយ​គ្មាន​ពីរ នាពេល​បច្ចុប្បន្ន នៅ​កម្ពុជា ដែល​នាំចូល​ផ្លូវការ​ដោយ​ក្រុមហ៊ុន HGB Group ដែលជា​ក្រុមហ៊ុន​លំដាប់​កំពូល តែងតែ​នាំចូល​រថយន្ត​ម៉ាក់​ល្បីៗ លំដាប់​ពិភពលោក មកកាន់​ប្រទេស​កម្ពុជា​។ កាន់តែ​ពិសេស​ជាងនេះទៅទៀត គូ​ស្វាមីភរិយា​មួយគូ​នេះ នឹងត្រូវ​បញ្ចូល​ឈ្មោះ ទៅក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​របស់ ក្រុមហ៊ុន Roll-Royce ទទួលស្គាល់​ជាស​កល ពី​ការ​ក្លាយជា​ម្ចាស់ Rolls-Royce Black Badge Cullinan តែមួយគត់ នាពេល​បច្ចុប្បន្ន​ក្នុងប្រទេស​កម្ពុជា ដែល​នាំចូល​ផ្លូវការ ដោយ​ក្រុមហ៊ុន HGB Group ផងដែរ​៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com