កុំ​រំលង​! មូលហេតុ​ដែល​អ្នក​គួរ​ងូតទឹក​ត្រជាក់​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
កុំ​រំលង​! មូលហេតុ​ដែល​អ្នក​គួរ​ងូតទឹក​ត្រជាក់​
29, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា ការ​ងូតទឹក​ត្រជាក់​អាច​ផ្ដល់​ផល​ល្អៗ​ចំពោះ​សុខភាព​។ មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ងូតទឹក​ត្រជាក់​ចំពោះ​សុខភាព ៖


១. ធ្វើឱ្យ​ចរន្តឈាម​រត់​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​
 
​អ្នក​គួរ​ដឹងថា​ទឹក​ត្រជាក់​អាច​បង្កើន​លំហូរ​ឈាម​ក្នុង​រាងកាយ​ដោយ​បូម​ឈាម​កាន់តែច្រើន​ទៅក្នុង​សរីរាង្គ​ចាំបាច់​សំខាន់ៗ​ដែលមាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង និង​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម ទប់ស្កាត់​ការឡើង​រឹង​នៃ​ស​សៃ​ឈាម និង​ការលេចឡើង​នូវ​ស​សៃ​វ៉ែន​។​
 
២. ទឹក​ត្រជាក់​ល្អ​សម្រាប់​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
 
​នៅពេល​អ្នក​ងូតទឹក​ត្រជាក់​អ្នកនឹង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ដោយ​រំញោច​បញ្ជូន​ចេញពី​សរសៃប្រសាទ​រប​ស់​អ្នក​ទៅ​ខួរក្បាល​។​
 
៣. ទឹក​ត្រជាក់​ពិតជា​ល្អ​សម្រាប់​សក់​និង​ស្បែក​
 
​ទោះបី​ជាការ​ងូតទឹក​ក្ដៅ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​ស្រួលខ្លួន ប៉ុន្តែ​វា​អាច​កម្ចាត់​នូវ​បាក់តេរី​ល្អៗ​ចេញពី​ស្បែ​កបាន​យ៉ាង​ងាយ​ប្រសិនបើ​អ្នក​ងូតទឹក​ក្ដៅ​ខ្លាំង ហើយ​ជាពិសេស​ចំណាយពេល​ងូតទឹក​យូរៗ​។ នេះ​ក៏​ព្រោះតែ​វា​បំផ្លាញ​ស្រទាប់​ការពារ​នៃ​ស្បែក​បណ្ដាលឱ្យ​ស្បែក​ងាយ​នឹង​ស្ងួត​រលាក​។ ការ​ងូតទឹក​ក្ដៅ​ក៏​មិនល្អ​សម្រាប់​សក់​ផងដែរ​ដោយ​វា​អាចធ្វើឱ្យ​ស្បែកក្បាល​ស្ងួត ហើយ​សក់​ប្រាកដជា​ងាយ​នឹង​ជ្រុះ​ជាមិនខាន​។ សក់​ក៏​អាច​ប្រែជា​ស្ងួត ហើយ​បែក​ចុង​ដោយ​ងាយ​ព្រោះ​ទឹក​ក្ដៅ​ផងដែរ​។ ដូច្នេះ​កុំ​ងូតទឹក​ក្ដៅ​ពេក​! ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ឧស្សាហ៍​ងូតទឹក​ត្រជាក់ និង​លាង​សម្អាត​សក់ ព្រមទាំង​ស្បែកក្បាល​ជាមួយ​ទឹក​ត្រជាក់​។​
 
៤. បង្កើត​អត្រា​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​
 
​ពិតណាស់​ការ​ងូតទឹក​ត្រជាក់​អាចជួយ​បង្កើន​អត្រា​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ជម្រុញ​សមត្ថភាព​រាងកាយ​ក្នុងការ​ដុតបំផ្លាញ​កាឡូរី​។​
 
៥. ផ្ដល់​ភាព​ធូរស្បើយ​ដល់​សាច់ដុំ​
 
​ការ​ងូតទឹក​ត្រជាក់​អាច​ផ្ដល់​ភាព​ធូរស្បើយ​ដល់​សាច់ដុំ​ដោយ​អាច​បំបាត់​អា​ការៈឈឺចាប់​ក្រោយពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​ខ្លាំងក្លា​ណាមួយ​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com