អត្ថបទពាណិជ្ជកម្ម
ទ្រូ​ម៉ាន់​នី (TrueMoney) មាន​ប្រូ​ម៉ូ​សិន ផ្ដល់​រង្វាន់​ដល់​អតិថិជន​ដែល​ប្រើ​សេវា​ទូទាត់​វិក្ក​យ​ប័ត្រ​
30, Jul 2020 , 5:19 pm        
រូបភាព
​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី នឹង​ផ្ដល់ឱកាស​ដល់​អតិថិជន​មានសំណាង​ចំនួន ១៨ រូប សម្រាប់​ឈ្នះ​រង្វាន់ ផ្សេងៗ រួមមាន​ម៉ូតូ និង​សាច់ប្រាក់ ដោយ​កម្មវិធី​នេះ​នឹង​ផ្ដោតលើ​អតិថិជន​ដែល​ប្រើ​សេវា​របស់ខ្លួន​ក្នុងការ​ទូទាត់​វិក្ក​យ​ប័ត្រ ។
 
​ដើម្បី​មាន​សិទ្ធិ​ចូលរួម​នៅក្នុង​កម្មវិធី​ផ្សងសំណាង​របស់ ទ្រូ​ម៉ាន់​នី និង​ឈ្នះ​រង្វាន់​ម៉ូតូ Honda Wave ជា​រៀង រាល់​ខែ ឬ​រង្វាន់​ជា​ទឹកប្រាក់ ៥០០,០០០​រៀល ជា​រៀងរាល់​សប្ដាហ៍ អតិថិជន​ទ្រូ​ម៉ាន់​នី​ត្រូវ​ទូទាត់​វិក្ក​យ​ប័ត្រ ក្នុង​ទំហំ​ទឹក ប្រាក់​យ៉ាងហោច ៥០​ដុល្លារ ជាមួយ​ធនាគារ​ឯកទេស​ឯកទេស​អ៊ី​អន (Aeon) ធនាគារ ABA គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ LOLC គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ធនាគារ​កាណាឌីយ៉ា ឬ​ធនាគារ Phillip Bank​។ អតិថិជន​អាច ទូទាត់​វិក្ក​យ​ប័ត្រ​នៅតាម​បញ្ជរ​ក៏បាន ឬ​ប្រើ​កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត TrueMoney Wallet ក៏បាន​។ 
 
​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០០,០០០​រៀល ប្រចាំ​សប្ដាហ៍ ចំនួន ៥​រង្វាន់ ក្នុង​មួយ​សប្ដាហ៍ នឹងត្រូវ​បាន ប្រកាស​នៅ សប្ដាហ៍​ទី ៣ រៀងរាល់ខែ​។ ចំណែកឯ​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​ម៉ូតូ Honda Wave ប្រចាំខែ ដែលមាន ១​រង្វាន់ ក្នុង​មួយខែ សម្រាប់​រយៈពេល ៣​ខែ នឹង​ប្រកាស​នៅ​សប្ដាហ៍ ទី​១ នៃ​ខែ​បន្ទាប់ពី​ការចាប់​ឆ្នោត​ផ្សង សំណាង​។ 


 
​ក្នុង​កម្មវិធី​នេះ ទ្រូ​ម៉ាន់​នី មាន​គម្រោង​ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១៥ លាន​រៀល ចាប់ពី​ថ្ងៃទី ០១ ខែ សីហា ដល់ ថ្ងៃទី ៣១ ខែតុលា​។ ក្នុង​រយៈកាល ៣​ខែ នេះ ទ្រូ​ម៉ាន់​នី នឹង​ផ្ដល់​រង្វាន់​ជា​ម៉ូតូ Honda Wave ចំនួន ៣​គ្រឿង ដែលមាន​តម្លៃ​គិត​ជា​ទឹកប្រាក់ ៣,៩០០​ដុល្លារ សហរដ្ឋអាមេរិក​។ 
 
​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​នឹងត្រូវ​បានប្រកាស​តាមរយៈ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ទ្រូ​ម៉ាន់​នី  ហើយ​ក្រុមការងារ របស់ ទ្រូ​ម៉ាន់​នី នឹង​ទូរស័ព្ទ​ទាក់ទង​ដោយផ្ទាល់​ផងដែរ​។ 
 
​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា ប្រធាន​នាយក​យុទ្ធសាស្ត្រ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​មានប្រសាសន៍ថា​៖ “​នេះ​ជា​វិធី មួយ ដើម្បី​ឲ្យ​យើង​បាន​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់​យើង​រាប់សែន​នាក់ ដែល​ប្រើប្រាស់​សេវា​នៅ តាម​បញ្ជរ របស់ យើង​។ កម្មវិធី​នេះ​ក៏​អនុញ្ញាត​ឲ្យ​យើង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ភ្នាក់ងារ ដែលមាន​ការតាំង​ចិត្ត ក្នុងការ​បម្រើ អតិថិជន​ផ្ទាល់​ជា​រៀងរាល់ថ្ងៃ​”​។​
 
​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦​មក ពោលគឺ​នៅពេលដែល​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចាប់​បើក​ដំណើរការ​ដំបូង​ក្នុង ប្រទេស​កម្ពុជា ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្ដាញ​ភ្នាក់ងារ​ផ្ដល់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ច្រើនជាងគេបង្អស់ នៅ​កម្ពុជា​។ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​រហូតដល់​ទៅ​ជាង ១​ម៉ឺន ទីតាំង សម្រាប់​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជូន អតិថិជន ដែល​មិន​មានប្រើ​សេវា​ធនាគារ ឬ​ប្រើ​សេវា​ធនាគារ​តិចតួច​។​
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​ផ្ដល់​រង្វាន់​ផ្សងសំណាង​ពី ទ្រូ​ម៉ាន់​នី នេះ គឺ​គ្រាន់តែ​ជា​កម្មវិធី​មួយ​ក្នុងចំណោម សេវាកម្ម​ថ្មីៗ​ជាច្រើន ដែល ទ្រូ​ម៉ាន់​នី កំពុង​ដាក់​ឲ្យ​ប្រើ​នៅក្នុង​ត្រីមាស​នេះ​។ ទ្រូ​ម៉ាន់​នី ដែល មាន​ក្រុមហ៊ុន Charoeun Pokphand Group (CP) ជា​សាជីវកម្ម​ធំជាងគេ​បំផុត​មួយ​របស់​ថៃ​នៅ​ពីក្រោយ បានដាក់​ឲ្យ ប្រើប្រាស់​សេវា​ទូទាត់​វិក្ក​យ​ប័ត្រ​ភ្លើង និង សំរាម ជាមួយនឹង​អគ្គិសនី​កម្ពុជា និង​រដ្ឋាករ​ស្វ័យ​យ័​ត គ្រប់គ្រង​សំរាម និង​សំណល់​រឹង​របស់​រាជធានី​ភ្នំពេញ​ញ កាលពី​ដើមខែ​នេះ​ផងដែរ​។ 
 
​ចាប់ពី​ថ្ងៃទី​២០ ខែកក្កដា អតិថិជន​របស់ ទ្រូ​ម៉ាន់​នី នឹង​អាច​បង់ថ្លៃ​សេវា​អគ្គិសនី និង សេវា​ប្រមូល សំរាម​សំណង់ រឹង តាមរយៈ​កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត TrueMoney Wallet ឬ​ភ្នាក់ងារ ទ្រូ​ម៉ាន់​នី ដែលមាន​ភាព​ងាយ ស្រួល និង ចំណេញ​ពេលវេលា​បាន​យ៉ាងច្រើន​។​
 
​ដើម្បី​ជាការ​អបអរសាទរ ដល់​ការបើក​ដំណើរការ​សេវាកម្ម​ថ្មី​នេះ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នឹង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន ពិសេស គឺ​ការបង់​វិក្ក​យ​ប័ត្រ​ភ្លើង និង សំរាម​នេះ ដោយ​ឥតគិតថ្លៃ​សេវា រយៈពេល ៣​ខែ សម្រាប់​អតិថិជន​ទាំងអស់ ចាប់ពី​ថ្ងៃទី​២០ ខែកក្កដា រហូតដល់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ។​
 



​ក្នុងនាម​ជា​ក្រុមហ៊ុន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ សរុប​ជាង ៧​ម៉ឺន ភ្នាក់ងារ ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​ចំនួន ៤០​លាន​នាក់ នៅក្នុង ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ ទ្រូ​ម៉ាន់​នី ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​ក្រុមហ៊ុន Ant Financial សម្រាប់​ជួយ​ផ្គត់ផ្គង់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នូវ​សេវាកម្ម និង បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។​
 
​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្ក​យ​ប័ត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង បើក​ប្រាក់ខែ តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់ ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់ អា​លី​បា​បា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com