អត្ថបទពាណិជ្ជកម្ម
នៅកម្ពុជា ៤២ ភាគរយ នៃប្រតិបត្តិការទូទាត់ប្រាក់របស់ Visa ត្រូវបានធ្វើឡើងតាមបច្ចេកវិទ្យា Contactless
× ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless មានការកើនឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺរហូតដល់ ៤២ ភាគរយឯណោះ។ ប្រតិបត្តិការកាតទាំងអស់ ត្រូវបានធ្វើឡើង ដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាតភ្លាម ទូទាត់បានភ្លាម «ប៉ះដើម្បីបង់ប្រាក់»។
ចាប់តាំងពីខែមីនា ឆ្នា ២០២០ មក Visa បានបើកយុទ្ធនាការលើកកម្ពស់ការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា contactless ដោយចាប់ដៃគូ ជាមួយក្រុមហ៊ុនដែលមានស្លាកសញ្ញាល្បីៗមួយចំនួន រួមមាន ផ្សារទំនើប DFI Lucky, AEON និង AEON MaxValue និង ស្ថានីយប្រេងឥន្ធនៈ Caltex ជាដើម។ តាមរយៈការដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់ តាមបច្ចេកវិទ្យា contactless នៅតាមបណ្តាសាខាផ្សារ និងហាងទំនើបទាំងអស់នេះ Visa សង្ឃឹមថា នឹងអាចផ្តល់ជូនអតិថិជន នូវការអប់រំស្តីពីរអត្ថប្រយោជន៍ នៃវិធីសាស្ត្រទូទាត់ប្រាក់ថ្មីៗ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 ដែលស្ថិតក្នុងការអនុវត្តគម្លាតសង្គម ជាងពេលណាៗទាំងអស់។
អ្នកស្រី ជុំ ម៉ូនីកា ជា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless អាចធ្វើប្រតិបត្តិការ ក្នុងការទិញទំនិញរហូតដល់ ៥០ដុល្លារ ដោយមិនតម្រូវឲ្យមានការចុះហត្ថលេខាអ្វីឡើយ។ តែប្រសិនបើការទិញលើសពីទឹកប្រាក់ ៥០ដុល្លារ អតិថិជននឹងតម្រូវឲ្យចុះហត្ថលេខា ឬបញ្ចូលលេខសម្ងាត់ដើម្បីធ្វើប្រតិបត្តិការ។ បើតាមអ្នកស្រី ជុំ ម៉ូនីកា បច្ចេកវិទ្យា Contactless នេះ ប្រើប្រាស់បន្ទះឈីបបំពាក់ដោយអង់តែនតូចៗ ដែលផ្តល់លក្ខណៈងាយស្រួល ដល់ម៉ាស៊ីនគិតប្រាក់ អាចទទួលសញ្ញាបាននៅក្នុងរយៈចម្ងាយជិត ៤ សង់ទីម៉ែត្រ តិចជាងនេះ។ អ្នកស្រី ម៉ូនីការ បញ្ជាក់បន្ថែមដូច្នេះ៖«ក្នុងអំឡុងពេលប្រតិបត្តិការ កាតរបស់អ្នក នឹងស្ថិតនៅក្នុងដៃជានិច្ច ហើយវាជាការទូទាត់ដ៏ឆាប់រហ័សបំផុត។ តាមរយៈការប្រើបច្ចេកវិទ្យា Contactless ម៉ាស៊ីនគិតប្រាក់ អាចទទួលរលកសញ្ញាពីកាតរបស់អ្នក ដោយប្រើពេល តិចជាងកន្លះវិនាទីប៉ុណ្ណោះ»។
អ្នកស្រីបន្ថែម៖ «៧៩% នៃអ្នកប្រើប្រាស់ បាននិយាយថា ពួកគេចាប់អារម្មណ៍ក្នុងការប្រើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ចល័តនៅតាមផ្សារទំនើបនានា។ នេះបញ្ជាក់ថាអតិថិជន ហាក់ដូចជាមានឆន្ទៈ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា Contactless សម្រាប់ការចំណាយប្រចាំថ្ងៃ។ Visa កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយពាណិជ្ជករជាដៃគូរបស់យើង ដើម្បីបង្កើនការប្រើប្រាស់ការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless ដោយបន្តយុទ្ធនាការផ្សព្វផ្សាយ និងបន្តប្រើប្រាស់ការទទួលយកវិធីសាស្ត្រ នៃការទូទាត់ថ្មីនេះ ទៅតាមតម្រូវការអតិថិជននៅតាមទីតាំងលក់នានា»។
ដើម្បីជួយលើកទឹកចិត្ត ដល់ការទទួលយកវិធីសាស្ត្រនៃការទូទាត់ថ្មីនេះ ឲ្យកាន់តែទូលំទូលាយពីអ្នកប្រើប្រាស់ ចាប់តាំងពីដើមខែកក្កដាមក ម្ចាស់ Visa កាត ដែលមានបំពាក់នូវបច្ចេកវិទ្យា Contactless អាចចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ Caltex ដែលបានជ្រើសរើសទាំង១៨ ស្ថានីយ ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ ០,៣ ដុល្លារភ្លាមៗ នៅពេលចំណាយចាក់សាំងចាប់ពី ២ ដុល្លារឡើងទៅ នៅក្នុងប្រតិបត្តិការតែមួយ តាមរយៈការទូទាត់តាមបច្ចេកវិទ្យា Contactless នេះ។ ជាមួយគ្នានេះដែរ ចាប់តាំងពីថ្ងៃទី១៨ ខែមិថុនា ម្ចាស់ Visa កាត ដែលជាចំណាយលើសពី 20 ដុល្លារ នៅផ្សារទំនើប Aeon និង Aeon MaxValu និងទទួលបានប័ណ្ណទឹកប្រាក់ 3 ដុល្លារ សម្រាប់ការទិញទំនិញលើកក្រោយ។
ការផ្តល់ជូននេះ មានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមសាកសួរព័ត៌មានលម្អិត នៅតាមទីតាំងនីមួយៗ ដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីផ្តល់ជូនអតិថិជន នូវភាពងាយស្រួលសម្រាប់ការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless យើងក៏បានកំពុងធ្វើការ ទៅលើភាពជាដៃគូជាមួយអាជីវកម្មដទៃទៀត រួមជាមួយការផ្សព្វផ្សាយ ការលើកទឹកចិត្តតាមបែបផ្សេងៗគ្នាជាច្រើន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com