COVID-19
ជាតិ
បុរសខ្មែរ២នាក់ ដែលមកពីរុស្ស៊ី និងឥណ្ឌូណេស៊ី បានជាសះស្បើយពីកូវីដ-១៩ ខណៈអ្នកជំងឺនៅសល់៧០នាក់ទៀត
31, Jul 2020 , 9:12 am        
រូបភាព
ភ្នំពេញ៖ បុរសខ្មែរ២នាក់ ដែលមកពីរុស្ស៊ី និងឥណ្ឌូណេស៊ី បានជាសះស្បើយពីកូវីដ-១៩។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣១ កក្កដា។

 
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសខ្មែរទាំង២នាក់នេះ គឺ១នាក់មកពីប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា និង ១នាក់ទៀត មកពីប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ អ្នកទាំង២នាក់ខាងលើ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នោះ មានអាយុ២៨ឆ្នាំ អាស័យដ្ឋាននៅភូមិគោកត្នោត  ឃុំអណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀម និងបុរសវ័យ២៤ឆ្នាំ មានអាស័យដ្ឋាន នៅគីឡូលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 
 
គិតត្រឹមថ្ងៃទី៣១កក្កដា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២៣៤នាក់។ ក្នុងនោះ មាន១៦៤នាក់ បានជាសះស្បើយ ដែលស្មើនឹងជាង៧០ភាគរយនៃចំនួនសរុប។ ដោយឡែកអ្នកជំងឺកូវីដ នៅសល់៧០នាក់ទៀត កំពុងសម្រាកព្យាបាលបន្ត៕ 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com