អត្ថបទពាណិជ្ជកម្ម
អរពេកលោតស្ទើរបាក់រោងស្នាក់នៅចម្ការ​ ដោយសារ​ឈ្នះរង្វាន់៥០លាន​រៀល ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ
31, Jul 2020 , 9:32 am        
រូបភាព
​ព្រលឹម​ថ្ងៃទី១៨ ខែកក្កដា ព្រះអាទិត្យ​ទើបនឹង​រះ​ ជាស​ញ្ញា​ដាស់​មនុស្សម្នា​ឲ្យ​ក្រោក​ឡើង ដើម្បី​បំពេញការងារ ដូច្នេះ​កម្មករ​ទាំងស្រី ទាំងប្រុសៗ​ ដែល​ធ្វើ​ចម្កា​ចេក​មួយកន្លែង​ នៅឯ​ស្រុកឈូក ខេត្តកំពត ក៏​រួសរាន់​ត្រៀម​រៀបចំខ្លួនប្រាណ​ ទៅ​បំពេញការងារ​ជាប្រចាំ​រៀងខ្លួន​ដូច​សព្វដង​។

​ដោយឡែក លោកស្រី ស៊ុន ស្រីមុំ អ្នក​ម្តាយកូន​ខ្ចី ៨​ខែ រូបនេះ ខុសពី​អ្នកជិតខាង​ដែល​ស្នាក់​នៅក្នុង​រោង​ជាមួយគ្នា ព្រោះ​គាត់​ជា​មេផ្ទះ ដូច្នេះ​ដើម្បី​ធ្វើការ​បាន​ពេញ ១ ថ្ងៃ លោកស្រី​រួសរាន់​គាស់​វើក WURKZ ១​កំប៉ុង មុនគេ​បង្អស់ ដើម្បី​ពិសា​ប៉ូវ​កម្លាំង​ទាំង​មិន​នឹកស្មានថា នឹង​ឈ្នះ​រង្វាន់ ៥០​លាន​រៀល​ទាំង​ព្រឹក​ព្រលឹម​ផង​ទេ​។ 


 
​លោកស្រី​បាន​រៀបរាប់ថា​៖ «ខ្ញុំ​ផ្តាំ​ម៉ែ​តាំងពី​ល្ងាច​ថា ឲ្យ​ទិញ​វើក WURKZ ឲ្យ​ខ្ញុំ​១​កំប៉ុង​កុំ​ខាន ព្រោះ​ខ្ញុំ​ដូច​ខ្សោយកម្លាំង​ ចង់​ផឹក​ឱ្យមាន​កម្លាំង​បន្តិច ដ្បិត​នៅ​រោង​ស្នាក់​នេះ ​នៅ​ឆ្ងាយ​ពី​កន្លែង​លក់​អីវ៉ាន់​។ ទិញ​បាន​ភ្លាម ខ្ញុំ​មិន​គាស់​ផឹក​ភ្លាម​ទេ ខ្ញុំ​ក្លា​ស្សេវា​១​យប់​រហូតដល់​ត្រជាក់ ​លុះ​ព្រឹក​ឡើង​ក៏​គាស់​ផឹក​មុនគេ ដើម្បី​មាន​កម្លាំង​ធ្វើការ​ងារ​ពេញ​មួយថ្ងៃ ។ គាប់​ជួន​អី ខ្ញុំ​គាស់​ឆា​ច់ ​ស្រែក​ផ្អើល​ម៉ែ​ដែល​កំពុង​ងូតទឹក ហើយ​ម៉ែ​ខ្ញុំ​គាត់​ស្មានថារ​លំបាក់​រោង​អី ​ដោយសារ​រំ​ញ័រ​ខ្លាំង ​តែ​ការពិត​រញ្ជួយ​ដោយសារ​ខ្ញុំ​លោត​អរ​នឹង​រង្វាន់ ៥០ លាន​រៀល​ពី វើក WURKZ សោះ​»​។ 
 
​ស្រីមុំ​បាន​ឲ្យ​ដឹងថា​៖ « ទឹកប្រាក់​នេះ ខ្ញុំ​មិន​យក​ម្នាក់ឯង​ទេ ខ្ញុំ​ឲ្យ​ម៉ែ​ជា​អ្នកចាត់ចែង​ព្រោះ​ម៉ែ អ្នក​ទៅ​ទិញ អ៊ីចឹង​ហើយ​ម៉ែ​ក៏​បែងចែក​ទិញ​មាស​ឲ្យ​ខ្ញុំ ២​ជីក​ន្លះ ម៉ូតូ​១ និង គ្រឿង​ផ្លាក​ទីន​ខ្លះ​ទុក​គ្រាន់​ពាក់​ក្នុង​កម្មវិធី​នានា ហើយ​សល់​ប៉ុន្មាន​គាត់​ទិញ​មាស និង ម៉ូតូ​ឲ្យ​បងប្អូន​បង្កើត​ខ្ញុំ​ផងដែរ​ព្រះ​សុទ្ធតែ​អ្នក​ខ្វះខាត​ដូចគ្នា​»​។​


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com