COVID-19
អន្តរជាតិ
COVID-19៖ ករណី​ស្លាប់​១​ទៀត​នៅ​ដា​ណា​ង សរុប​៣​នាក់​ហើយ​នៅ​វៀតណាម​
01, Aug 2020 , 2:25 pm        
រូបភាព
រថយន្តសង្រ្គោះបន្ទាន់ នៅក្នុងទីក្រុងដាណាង។ រូបភាព៖ VnExpress
រថយន្តសង្រ្គោះបន្ទាន់ នៅក្នុងទីក្រុងដាណាង។ រូបភាព៖ VnExpress
​វៀតណាម នៅ​ថ្ងៃទី​១ ខែសីហា បាន​រាយការណ៍​ថា មាន​អ្នកស្លាប់​ដោយសារ COVID-19 មួយនា​ក់ទៀត​នៅ​ដា​ណា​ង​។ អ្នកស្លាប់​សរុប​មាន​ចំនួន ៣​នាក់ ខណៈ​ករណី​ឆ្លង​មាន​ចំនួន ៥៥៨​ករណី​។​



​តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​វៀតណាម ស្ត្រី​ជនជាតិ​វៀតណាម វ័យ​៦៨ ឆ្នាំ បាន​ស្លាប់​ដោយសារ COVID-19 បន្ទាប់ពី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​បាន​រយៈពេល ២​ថ្ងៃ​។ ស្ត្រី​ដែល​រស់នៅក្នុង​ទីក្រុង​ដា​ណា​ង​រូបនេះ ក៏មាន​ជំងឺមហារីក​ឈាម លើសឈាម ទឹកនោមផ្អែម ភ្ជាប់​មកជា​មួយ​ផងដែរ​។ បើតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ​សុខាភិបាល អ្នកជំងឺ​ទី​៤៩៩ នេះ គឺ​ចេញ​រោគសញ្ញា​នៅ​ថ្ងៃទី​២៧ ខែកក្កដា ហើយ​ក្រោយមក​ត្រូវគេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​COVID-19​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​១ ខែសីហា​នេះ វៀតណាម មាន​អ្នកស្លាប់​សរុប​ដោយសារ COVID-19​ចំនួន ៣​នាក់ ខណៈ​អ្នកជំងឺ​ចំនួន ១៨​នាក់​ផ្សេងទៀត ដែលជា​មនុស្ស​ចាស់ និង​មាន​ជំងឺ​រ៉ាំរ៉ៃ កំពុងស្នាក់នៅ​មន្ទីរពេទ្យ និង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានបញ្ជាក់​បែបនេះ​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​១ ខែសីហា វៀតណាម​មាន​ករណី​សរុប​ចំនួន ៥៥៨​ករណី និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៧៣​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com