ជាតិ
រយៈពេល៧ខែ កម្ពុជានាំចេញផលិតផលកសិកម្មជាង២.៦លានតោន
× ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២០នេះ កម្ពុជា បាននាំចេញផលិតផលកសិកម្ម បានប្រមាណ ២.៦លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែ សីហា ។
តាមរបាយការណ៍ដដែល ផលិតផលកសិកម្មទាំងនោះរួមមាន អង្ករ ជាង៤សែនតោន បាននាំចេញទៅប្រទេសចិន ចំនួនជាង១សែនតោន អឺរ៉ុប ជាង១សែនតោន អាស៊ាន ជាង៥ម៉ឺនតោន និងនាំទៅទិសដៅដទៃទៀត ជាង៦ម៉ឺនតោន។
ចំណែកឯ ចំណិតដំឡូងមីក្រៀម ជាង១លានតោន និងដំឡូងមីស្រស់ ជាង៤សែនតោន បាននាំចេញទៅប្រទេសថៃ និងវៀតណាម។ ម្សៅដំឡូងមី ជាង១ម៉ឺនតោន បាននាំចេញទៅ ឥណ្ឌា ចិន បែលហ្សិក អ៊ីតាលី ហូឡង់ ប៉ាគីស្ថាន សាធារណរដ្ឋឆេក ។ កាកសំណល់ដំឡូងមី ជាង៧ពាន់តោន បាននាំចេញទៅប្រទេសចិន ។
គ្រាប់ស្វាយចន្ទី ជិត២សែន នាំចេញទៅប្រទេស វៀតណាម ជប៉ុន រុស្សី ចិន ហុងកុង ថៃ បារាំង កូរ៉េ ។ គ្រាប់ពោត ជាង១សែនតោន នាំចេញទៅ ថៃ កូរ៉េ តៃវ៉ាន់។ គ្រាប់សណ្ដែកបាយ ជាង៣ពាន់តោន នាំចេញទៅ តៃវ៉ាន វៀតណាម ។ ចេកស្រស់ ជាង១សែនតោន នាំចេញទៅ ចិន វៀតណាម ជប៉ុន។ ផ្លែក្រូចថ្លុង ជាង១ម៉ឺនតោន នាំចេញទៅប្រទេសថៃ។
ផ្លែស្វាយ ជាង៤ម៉ឺនតោន នាំចេញទៅ ថៃ វៀតណាម បារាំង រុស្សី កូរ៉េ និងហុងកុង។ ដំណាប់ស្វាយ ជាង៤ពាន់តោន នាំចេញទៅ ចិន ជប៉ុន ថៃ កូរ៉េ វៀតណាម ហ្វីលីពីន។ ដូងប្រេង ជាង៣ម៉ឺនតោន នាំចេញទៅ ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា ចិន ស្វីល និងប៉ាគីស្ថាន។ ម្រេច ជាង៣ពាន់តោន នាំចេញទៅ ជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស រៀតណាម អាមេរិច រុស្សី អង់គ្លេស ឥណ្ឌា បេឡារូស កូរ៉េ ឆេក ណូវែហ្សែឡង់ អូស្ត្រាលី និងថៃ។
រីឯ ថ្នាំជក់ ជាង៤ពាន់តោន នាំចេញទៅ វៀតណាម ហ្គ្រិច បែលហ្សិក ឥណ្ឌូណេស៊ី និងហុងហ្គារី ។ បន្លែ ជាង ៧៣,៨៥តោន នាំចេញទៅ បារាំង ឆេក ហូឡង់ ។ ដំឡូងជ្វា ជាង ២ពាន់តោន ម្ទេចស្រស់ជាង ៤ម៉ឺនតោន ម្ទេសក្រៀម ជាង១ពាន់តោន នាំចេញទៅប្រទេសថៃ និងផលិតផលផ្សេងៗ នាំចេញបានជាង៤ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com