អត្ថបទពាណិជ្ជកម្ម
​គុយទាវ​ប្រហិត​សាច់​ស្រួយ ឈ្ងុយឆ្ងាញ់ រូបមន្ត​ផ្ទាល់​ផាក​កាហ្វេ​
04, Aug 2020 , 7:59 am        
រូបភាព
 ​គុយទាវ និង​អាហារ​ប្រភេទ​ស៊ុប​គឺជា​អាហារ​ពេលព្រឹក​ដ៏​ពេញនិយម​សំរាប់​ប្រជាជន​កម្ពុជា ហើយ​មាន​សារៈសំខាន់​បំផុត​សម្រាប់​សុខភាព បន្ថែម​ថាមពល​ខួរក្បាល កំលាំងកាយ​ដើម្បី​ប្រកបការងារ​ដ៏​ជោគជ័យ​។ គុយទាវ​ដែល​គេ​តែងតែ​និយម​បរិភោគ​នេះ គឺ​មិនអាច​ខ្វះ​បានឡើយ​នូវ​ទឹក​ស៊ុប​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ ដោយឡែក​នៅ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​វិញ លោកអ្នក​ពិតជា​បានដឹង​និង​ទទួលស្គាល់​ហើយ​អំពី​រសជាតិ​របស់​ទឹក​ស៊ុប​គុយទាវ​និង​អាហារ​ដែល​បាន​បម្រើ​អតិថិជន​ជាង​មួយ​លាន​នាក់​នៅ​ទីក្រុង​ភ្នំពេញ ដោយហេតុថា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដោយ​មិន​ប្រើ​ប៊ីចេង ពិសេស​ដំបូង​គេ​និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ភោជនីយដ្ឋាន​ផ្សេងៗ​ផងដែរ​។ លើសពីនេះទៅទៀត ភោជនីយដ្ឋាន​ផាក​កាហ្វេ​តែងតែ​ខិតខំ​រិះរក និង អភិវឌ្ឍ​រសជាតិ​គុយទាវ​ដែលជា​ការចូល​ចិត្ត​រប​ស់​អតិថិជន​អោយបាន​កាន់តែ​ប្រសើរឡើង​។​


 
​ជាក់ស្តែង​សម្រាប់​ខែសីហា​នេះ ភោជនីយដ្ឋាន​ផាក​កាហ្វេ​ទាំង​១៤​សាខា​ក្នុង​ក្រុងភ្នំពេញ​និង​ខេត្តកំពង់ចាម​ទីតាំង​ក្រោយ​សាខា​ខេត្តកំពង់ចាម ក៏បាន​បានដាក់​លក់​នូវ​គុយទាវ​រសជាតិ​ឈ្ងុយឆ្ងាញ់ គឺ គុយទាវ​ប្រហិត​សាច់​ស្រួយ ដែល​ទឹក​ស៊ុប​ឈ្ងុយឆ្ងាញ់ ក្លិនប្រហើរ ពិសេស​ប្រើ​ជាមួយ​សាច់គោ​សាច់​ស្រួយ​ស្រស់ៗ  និង​បន្ថែម​ប្រហិត​សាច់គោ​ដែលជា​រូបមន្ត​ផ្ទាល់​របស់​ផាក​កាហ្វេ ព្រមទាំង​មាន​បន្លែ​នៅក្នុង​ចាន​ដូចជា​ស្ពៃ​តៃវ៉ាន់ ខ្ទឹមបារាំង គ្រឿង​ជី​ខ្ទឹម​បំពង​ច្រើន​មុខ​បញ្ចូល​គ្នា​ក្នុង​ចាន​តែមួយ​ហើយ​។ ជាពិសេស លោកអ្នក​អាច​ជ្រើសរើស​បាន​នូវ គុយទាវ​សរសៃ​តូច មី​ពងមាន់​សរសៃ​តូច ឬ មី​កញ្ចប់​តាម​ចំណូលចិត្ត​។ 
 
​ជាមួយគ្នានេះ​ដែល​សម្រាប់​លោកអ្នក​ដែល​បានទទួល​ទាន គុយទាវ​ប្រហិត​សាច់​ស្រួយ គ្រាន់តែ​បន្ថែម 2.50​ដុល្លា លោក​អ្នកនឹង​ទទួលបាន​នូវ​ចៃ​យ៉​បំពង​ក្តៅ​ស្រួយៗ ១​ចាន​ដែលមាន​៣​ដុំ និង​កាហ្វេ​ភ្នំពេញ កែវ​តូច ១​កែវ​ទៀត​។ គួរបញ្ជាក់​ផងដែរ​ថា កាហ្វេ​ភ្នំពេញ​នៅ​ផាក​កាហ្វេ​គឺ​ឆុង​ភ្លាមៗ ដែល​លក្ខណៈ​បុរាណ​ដោយ​រក្សាបាន​ក្លិន​និង​រសជាតិ​ឈ្ងុយឆ្ងាញ់​ពិសា​ជាទី​គាប់ចិត្ត​។​
​លោកអ្នក​អាច​ស្វែងរក​ទីតាំង​សាខា​ទាំងអស់​របស់​ផាក​កាហ្វេ​តាម​ទំ​ណ​ភ្ជាប់​នេះ http://fb.com/ParkCafe1/locations ឬ​អាច​កុម្ម៉ង់​តាម​សេវា​ដឹក​ជូន​ដល់ទី​កន្លែង ដោយ​ទូរស័ព្ទ​មក​លេខ ០២៣ ៩៩០ ៩៩០​។​


 



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com