អត្ថបទពាណិជ្ជកម្ម
ឈ្នះ ៥​លាន​ពី​ស្រា​បៀរ កម្ពុជា​ម្តង លើក​ក្រោយ​នឹក​ផ្សង​រក ៥០​លាន​រៀល​ថែមទៀត​
04, Aug 2020 , 11:06 am        
រូបភាព
​កំពត​៖ លោក ម៉ក់ និរន្ត មានរឿង​រ៉ាវ​ដែល​អាចធ្វើ​ឲ្យ​គេ​ទប់​សំណើច​ពុំបាន ព្រោះតែ​ជួប​សំណាង តាំងពី​គាស់​កំប៉ុង​ទីមួយ រហូត​កំប៉ុង​ទី​៣២ ។ គាត់​បានឈ្នះ​ទឹកប្រាក់​៥​លាន​រៀល ពី​ស្រា​បៀរ កម្ពុជា​។​
 
​លោក និរន្ត មន្ត្រី​ឥណទាន នៃ​ធនាគារ​មួយ ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា​៖ « ថ្ងៃទី​២១​ហ្នឹង ជា​ថ្ងៃ​សំណាង​តែម្តង​។ ខ្ញុំ​បាន​ជុំគ្នា​ជាមួយ​បងប្អូន​៦​នាក់ អបអរ​ខ្ញុំ​ទិញ​គោ​ញី​បាន​១​ក្បាល ពី​បងប្រុស​បង្កើត​។ ដំបូង​ទិញ​កម្ពុជា​មក​តែ​១​កេស​ទេ តែ​គាស់​តាំងពី​កំប៉ុង​ទី​១ ត្រូវ​រង្វាន់​រហូត មាន​ទាំង​ត្រូវ​១ កំប៉ុងៗ រហូត​មាន​ដល់​ត្រូវ​១​ម៉ឺន ៤-៥​កំប៉ុង ហើយ​ទើប​ខ្ញុំ​យកទៅ​ដូរ​បាន​ថែម​១​កេស​ទៀត​។ ហូប​រហូតដល់​ម៉ោង​១០​យប់ នៅសល់​គ្នា​តែ​ពីរ​នាក់ ឮ បានគាស់​ចេញ​ក្នុង​កំប៉ុង​ទី ៣២ ត្រូវបាន​៥​លាន ស្រែក​ផ្អើល​គេ​ទាំងយប់​»​។ 


 
​លោក និរន្ត នឹង​ចែក​ប្រាក់​៥​លាន​នេះ ជាមួយ​បងប្អូន​ខ្លះ ហើយ​សល់​ប៉ុន្មាន នឹង​យកទៅ​ទិញ​គោ​ញី​ថែម​មួយ​ក្បាល​ទៀត និង​ទុក​ទិញ​ស្រា​បៀរ កម្ពុជា គាស់​ផ្សង​យក​៥០​លាន​រៀល​បន្ថែមទៀត​ផងដែរ​។ 
 
​ក្រៅពី​អ្នកស្រុក​កំពង់ត្រាច​រូបនេះ ក៏មាន​អ្នកឈ្នះ​៥​លាន​រៀល​ជាច្រើន​ទៀត​ដែរ ដូចជា​ភ្នំពេញ ១៤​នាក់​, កណ្តាល ១ នាក់​, កំពត​១ នាក់​, កំពង់ចាម ៤ នាក់​, បាត់ដំបង ៤ នាក់​, កំពង់ធំ ២ នាក់​, ព្រះវិហារ ១ នាក់​, កំពង់ស្ពឺ ២ នាក់​, និង ព្រៃវែង ១ នាក់ ក្នុង​រយៈពេល​១​សប្តាហ៍ គិតពី​ថ្ងៃទី​២០-២៧​កក្កដា​។ 
 
​ពិសា ស្រា​បៀរ កម្ពុជា កុំ​ភ្លេច​ពិនិត្យមើល​ក្រវិល​កំប៉ុង ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ទាំងអស់គ្នា​។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​! 
 



















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com