COVID-19
អន្តរជាតិ
វៀតណាម មាន COVID-19 ចំនួន​១០​ករណី​ទៀត ឯ​ករណី​ពាក់ព័ន្ធ​ដា​ណា​ង​ឡើងដល់​២០៥​នាក់​
04, Aug 2020 , 11:10 am        
រូបភាព
ប្រជាជនវៀតណាមរង់ចាំការធ្វើតេស្តរក COVID-19 ។ រូបភាព AFP
ប្រជាជនវៀតណាមរង់ចាំការធ្វើតេស្តរក COVID-19 ។ រូបភាព AFP
​វៀតណាម នៅ​ថ្ងៃទី​៤ ខែសីហា បានប្រកាស​ពី​ករណី​ជំងឺ COVID-19 ចំនួន​១០​ថែមទៀត ដែល​ធ្វើ​ឲ្យ​ករណី​សរុប​នៅ​ប្រទេស​នេះ​កើន​ដល់​៦៥២​នាក់​។ ទីក្រុង​ដា​ណា​ង នៅតែ​ជាទី​តាំង​ផ្ទុះ​ខ្លាំង​ដដែល​។​

 
​បើតាម​ការប្រកាស​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង COVID-19 ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ចំនួន​១០ មាន​៧​ករណី​ត្រូវបាន​រាយការណ៍​នៅ​ទីក្រុង​ទេសចរណ៍​ដា​ណា​ង និង​បី​ករណី​ទៀត​នៅ​ខេត្ត Quang Nam ភាគ​កណ្ដាល​ប្រទេស​។​
 
​នៅ​Quang Nam អ្នក​ឆ្លង​ម្នាក់​ស្ថិតក្រោម​ការព្យាបាល ខណៈ​ករណី​ពីរ​ទៀត ឆ្លង COVID-19 ពី​អ្នកជំងឺ​ម្នាក់​នៅ​មន្ទីរពេទ្យ​ដា​ណា​ង​។ សម្រាប់​ដា​ណា​ង​វិញ ករណី​ឆ្លង​ម្នាក់ ជា​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ ប្រាំ​នាក់​ទៀត​ជា​អ្នកជំងឺ និង​ម្នាក់ទៀត​បាន​ប៉ះពាល់​បុគ្គល​ម្នាក់​ផ្សេង​ដែល​បន្ទាប់​មកពី​ត្រូវបាន​រកឃើញថា មាន​ផ្ទុ COVID-19 ដែរ​។ 
 
​ក្រោយ​ការផ្ទុះ​ជាថ្មី​នៅ​ថ្ងៃទី​២៥ ខែកក្កដា ករណី​ឆ្លង​ទាំងអស់​ដែល​ពាក់ព័ន្ធ​ករណី​ដា​ណា​ង​មាន​ដល់​២០៥​នាក់​ហើយ​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋាភិបាល​វៀតណាម​។​
 
​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក និយាយថា ជារួម​វៀតណាម​អាច​គ្រប់គ្រង​ករណី​ឆ្លង​ចុងក្រោយ​នេះ ក្រោយ​រកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៣ ខែសីហា លោក ង្វៀន លើកឡើងថា វៀតណាម​មាន​បទពិសោធ​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ករណី​ឆ្លង​ថ្មី ព្រម​គ្នា​នឹង​រក្សា​លំនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com