ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ផ្លែឈើ​អ្វីខ្លះ​មាន​ឥទ្ធិពល​បន្សាប​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​?
11, Sep 2020 , 6:59 am        
រូបភាព
 កុំ​រំលង​! ផ្លែឈើ​អ្វីខ្លះ​មាន​ឥទ្ធិពល​បន្សាប​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​?
កុំ​រំលង​! ផ្លែឈើ​អ្វីខ្លះ​មាន​ឥទ្ធិពល​បន្សាប​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​?
​ចង់​សម្អាត​ក្នុង​រាងកាយ​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​សម្អាត​ក្នុង​រាងកាយ ៖

 
១. ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​ប្រសើរ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ពោះវៀន​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ល្អៗ និង​វីតាមីន C ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​កម្ចាត់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ធ្វើឱ្យ​មុខងារ​ពោះវៀន​កាន់តែ​ប្រសើរឡើង​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ចាំបាច់​សម្រាប់​ការ​ស្រក​ទម្ងន់​។ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​ផងដែរ​។​
 
២. ស្ត្រ​បឺ​រី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​កម្ចាត់​រាល់​ជាតិពុល​ពី​សំណាក់​រ៉ាឌីកាល់​សេរី​។ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ឱ្យបាន ១ ពែង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
៣. ផ្លែ​ទទឹម​
 
​ផ្លែឈើ​នេះ​មាន​ប្រសិទ្ធភាព​បង្កើន​បរិមាណ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រាងកាយ ហើយ​កម្ចាត់​នូវ​រាល់​ជាតិពុល​គ្រោះថ្នាក់​។ ការទទួល​ទាន​ផ្លែ​ទទឹម​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៤. ក្រូចឆ្មារ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​លក្ខណៈសម្បត្តិ​អាច​រក្សា​តុល្យភាព​អាល់​កា​ឡាំង​អាស៊ីដ​នៃ​រាងកាយ​ដែល​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​ជាតិពុល​។​
 
៥. ផ្លែ​ម្នាស់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ម៉​ង់​កា​ណែ​ស​និង​វីតាមីន C ដែល​ជួយ​សម្អាត​ពេញ​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​ម្នាស់​មា​ន​ផ្ទុក​សារធាតុ Bromelain ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ថែមទាំង​ដើរតួ​ជា​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ទៀតផង​។​
 
៦. ផ្លែ​ល្ហុង​
 
​ផ្លែឈើ​នេះ​ជួយ​សម្រួល​ដល់​ប្រសិទ្ធភាព​នៃ​ការរំលាយ​អាហារ​ល្អ​សម្រាប់​ការសម្អាត​ក្នុង​រាងកាយ​។ ផ្លែ​ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​ជួយ​បង្កើន​កម្រិត​នៃ​ថាមពល​។​
 
៧. ផ្លែ​ឪឡឹក​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​ដែល​ជួយ​កម្ចាត់​រាល់​ជាតិពុល​ពី​ក្នុង​រាងកាយ​។​
 
៨. ដូង​
 
​ទឹកដូង គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​ដែលមាន​ប្រសិទ្ធិភាព​យ៉ាង​ប្រសើរ​ក្នុងការ​ទប់ស្កាត់​ជំងឺ​តម្រងនោម​។ វា​ក៏​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ផ្លោក​នោម និង​ថែមទាំង​អាច​បំបែក​ក្រួស​ក្នុង​តម្រងនោម​បាន​ផងដែរ​។​
 
៩. ផ្លែ​បឺ​រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com