អត្ថបទពាណិជ្ជកម្ម
សៀមរាប ជា​ជំហាន​បន្ទាប់​របស់ Muuve
04, Aug 2020 , 4:00 pm        
រូបភាព
ជំងឺឆ្លង កូ​វីដ​-១៩ រាតត្បាត​យ៉ាង​ឆាប់រហ័ស ដែល​សឹងតែ​មិនគួរ​ឲ្យ​ជឿ​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ កូ​វីដ​-១៩ ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទូទាំង​សកល ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ជំរុញ​ប្រជាជន​ម្នាក់ៗ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​។​
 
​ដោយសារតែ​ខ្លាច​ឆ្លង មនុស្ស​ម្នាក់ៗ ជៀសវាង​បរិភោគ​អាហារ​នៅតាម​ហាង និង​ទីសាធារណៈ​ផ្សេងៗ​។ ដោយហេតុនេះ សេវាកម្ម​ដឹកជញ្ជូន​អាហារ មានការ​ពេញនិយម​យ៉ាង​ខ្លាំង​។​អាជីវកម្ម​ដឹកជញ្ជូន​អាហារ Muuve បាន​ក្លាយជា​ចំនុច​ត​ភ្ជាប់​ដ៏​សំខាន់​មួយ របស់​អាជីវកម្ម​ផ្នែក​អាហារ ទៅកាន់​អតិថិជន ដែល​បច្ចុប្បន្ន ក៏មាន​ការពេញនិយម​ទាំង​ក្រៅ​រាជធានី​ដែរ​។ 
 
Muuve កំពុង​ចាប់​ដៃគូ​ជាមួយ​ហាង​ជាង ១០០ នៅ​ខេត្តសៀមរាប តាំងពី​ចាប់​បើក​ដំណើរការ នៅ​ថ្ងៃទី​០៧ ខែកក្កដា មកម្ល៉េះ​។ ម្ចាស់​ហាង Dialogue នៅ​ខេត្តសៀមរាប លោក សេង ពិសិដ្ឋ សង្កេតឃើញថា អាជីវកម្ម​ដឹកជញ្ជូន​អាហារ ផ្ដល់​អត្ថប្រយោជន៍​ទៅដល់​មនុស្ស​យ៉ាងច្រើន ក្នុងខណៈ​ជំងឺ​រាតត្បាត​នេះ ទាំង​ប្រជាជន​ដែល​ពុំ​ហ៊ាន​ចេញ​ក្រៅ និង​អ្នកជំនួញ​ផ្នែក​អាហារ​ផ្សេងៗ​។​
 
​លោក ពិសិដ្ឋ បាន​បន្តថា​៖«​យើង​អត់​ចង់ចាំ​យូរ ហើយក៏​អត់​ចង់​សួរ​គេ​ច្រើន​ដែរ​។ គ្រាន់តែ​ឮ [​ពី អាជីវកម្ម​ដឹកជញ្ជូន​អាហារ Muuve] យើង​ដាក់បញ្ចូល​តែម្ដង​»​។​
 
​ដើម្បី​អបអរសាទរ​ការបន្ថែម​សេវាកម្ម​នៅ​សៀមរាប ក៏ដូចជា​ការណែនាំ ទៅដល់​ប្រជាជន​នៃ​ខេត្តសៀមរាប​ផង Muuve ផ្ដល់ជូន​ការចុះ​តម្លៃ​ពិសេស ដល់​អ្នក​ក​ម្ម៉​ង់​ដំបូង​ផងដែរ​។ អតិថិជន​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៣​ដុល្លារ ដោយ​គ្រាន់តែ​វាយ​ប្រូ​ម៉ូ​កូដ LOVERS​។ កាន់តែ​ពិសេស​ទៅទៀត​នោះ សេវា​ដឹកជញ្ជូន​មានតម្លៃ​ត្រឹមតែ ១​ដុល្លារ សម្រាប់​គ្រប់​ទីកន្លែង​នៅក្នុង​ក្រុង​សៀមរាប​!
 
 
 
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com