COVID-19
ជាតិ
​មន្ទីរ​ទេសចរណ៍​កំពត​ពង្រឹង​វិធានការ​អនាម័យ​នៅ​ទីតាំង​ទេសចរណ៍​សក្តានុពល​ជាង​២០​កន្លែង​
05, Aug 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កំពត​ជា​ខេត្ត​ជាប់​តំបន់ឆ្នេរ ដែលមាន​សក្តានុពល​ទេសចរណ៍​រហូតដល់​១៧​កន្លែង និង​សហគមន៍​ទេសចរណ៍​៤​កន្លែង ។ ថ្ងៃ​សម្រាក​ជំនួស​ចូលឆ្នាំ ខេត្តកំពត ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការទទួល​ភ្ញៀវទេសច​រ ដោយ​អនុវត្ត​វិធាន​សុវត្ថិភាព​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល​។

 
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ តាម​ទូរ​សព្ទ​ថា​៖       «​បច្ចុប្បន្ន​ការងារ​ដ៏​ធំ​មួយ​ដែល​ខេត្ត​បានធ្វើ​នោះ​គឺ យុទ្ធនាការ​អនុវត្ត និង​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍ តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ ទៅលើ​សេវាកម្ម​ទាំង​៦​មាន សេវាកម្ម​ស្នាក់នៅ សេវាកម្ម​ម្ហូបអាហារ សេវាកម្ម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​គោក និង​តាម​ផ្លូវទឹក​»​។ 


 
​លោក​បាន​អះអាង​បន្ថែមថា​៖ «​យើង​បាន​បង្កើត​ក្រុមការងារ​មួយ និង​មានការ​បង្រៀន​មន្ត្រី​របស់​យើង​ពី​វិធាន​នានា​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចុះ​ទៅតាម​មូលដ្ឋាន​ទេសចរណ៍​ដើម្បី​ផ្សព្វផ្សាយ​ផ្ទាល់ ក្នុងការ​ពង្រឹង​ការបង្ការ ដូចជា​មានការ​ពាក់​ម៉ាស់ ប្រើ​ជែ​ល​លាងដៃ ឬ​ទឹកសាប៊ូ ការ​វាស់​កម្ដៅ និង​រក្សា​គម្លាត​»​។ 
 
​លោក សយ ស៊ី​ណុល បាន​បន្ថែមថា ដើម្បី​រក្សារ​សុវត្ថិភាព​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ត្រូវមាន​ការសហការ​ពី មន្ទីរ​ទេសចរណ៍​ខេត្ត អាជីវក​ដែល​បម្រើ​លើ​សេវាកម្ម​ទេសចរណ៍ និង​ការរក្សា​អនាម័យ​របស់​ភ្ញៀវទេសចរ​ផ្ទាល់​។ ក្រៅពី​វិធាន​សុវត្ថិភាព មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ក៏បាន​ចុះ​ផ្សព្វផ្សាយ​ដល់​អាជីវករ ដែល​បម្រើ​សេវាកម្ម​ទេស​ចរណ៍ ទៅលើ​ការពង្រឹង​គុណភាព​ចំណីអាហារ សេវាកម្ម​ស្នាក់នៅ និង​សណ្ដាប់ធ្នាប់​បរិស្ថាន​៕ 








រូបភាពពីមន្ទីរទេសចរណ៍ ខេត្តកំពត


© រក្សាសិទ្ធិដោយ thmeythmey.com