ពីនេះ ពីនោះ
មិនមានពាក្យ«ចា៎» ក្នុងវចនានុក្រមខ្មែរឡើយ!
× ក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត មិនមានពាក្យ«ចា៎»ទេ គឺមានតែពាក្យ «ចាស»ឬ«ចា៎ះ» និង«ចាស់»តែប៉ុណ្ណោះ ហើយពាក្យទាំងនេះ សម្រាប់ប្រើក្នុងន័យខុសគ្នា។
«ចាស» ឬ«ចា៎ះ» ជាពាក្យស្ត្រីឆ្លើយ ដែលមានសូរបង្អូសវែង ខ្លីល្មម និងមានសូរខ្ពស់គ្រលួច។ គេប្រើពាក្យ«ចាស» សម្រាប់តែមនុស្សស្រីឆ្លើយទៅមនុស្សដែលមានវ័យចំណាស់ជាងខ្លួន ដែលជាពាក្យគួរសម។
ស្រីៗដែលឆ្លើយថា«ចាស» ល្អជាងឆ្លើយថា «ហ្នឹងហើយ» ឬ«អើ»ដែលមិនមែនជាភាសាទន់ភ្លន់នោះទេ។ ការពិតពាក្យ«ហ្នឹងហើយ»ឬ«អើ»គេប្រើបានតែមនុស្សដែលមានអាយុស្របាលគ្នា ឬមានអាយុក្មេងជាងខ្លួនតែប៉ុណ្ណោះ។
ដោយឡែកគេប្រើពាក្យ «ចាស់» សម្រាប់សម្គាល់លើមនុស្សដែលមានវ័យទីទៃពីក្មេង ឬរបស់របរដែលមានសភាពទ្រុឌទ្រោម។ ឧទាហរណ៍៖ មនុស្សចាស់, សំពត់ចាស់,សម្លចាស់អំបិល គឺសម្លដែលប្រៃបន្តិច៕
© រក្សាសិទ្ធិដោយ thmeythmey.com