អត្ថបទពាណិជ្ជកម្ម
ខុន​ដូ​ប្រណីត Sky Villa ស្វាគមន៍​អតិថិជន​រើ​ចូល​នៅ ត្រឹម​៣​ខែ​ទៀត​ប៉ុណ្ណោះ​!
05, Aug 2020 , 4:58 pm        
រូបភាព
​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ លោក អ្នក​ប្រាកដជា​ទាក់ភ្នែក ជាមួយនឹង​អគារ​ភ្លោះ​ដ៏​ខ្ពស់ត្រដែត ជាប់​នឹង​របង​ខាងត្បូង នៃ​ពហុ​កីឡដ្ឋាន ជាក់​ជាមិនខាន​។ នេះ​ជា​អគារ ស្កា​យ​វីឡា (Sky Villa) ដែលជា​ខុន​ដូ​លំដាប់​អភិជន ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អឥតខ្ចោះ ដោយ​បង្កប់​នូវ​សិល្បៈ​ស្ថាបត្យកម្ម ប្រកបដោយ​ភាពទាន់សម័យ ជាមួយនឹង​គុណ​តម្លៃ​យ៉ាង​ល្អ​ប្រណីត​មិនអាច​ប្រៀបផ្ទឹម​បាន​។​
 


​ស្កា​យ​វីឡា ជា​និមិត្តរូប​នៃ​ជីវិត​រស់នៅ ប្រកបដោយ​ប្រណីតភាព កិត្យានុភាព និង​ភាពទាន់សម័យ ដែលជា​វីឡា​លើ​វេហា​ដ៏​ធំ​ស្កឹមស្កៃ ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង​គជ់ នៃ​តំបន់​អាស៊ី​។ ចាប់ពី​ខ្លោងទ្វារ រហូតដល់​ដំបូល​អគារ គ្រប់​ទីតាំង​ត្រូវបាន​តុបតែង​យ៉ាង​ស្រស់ប្រិមប្រិយ ដើម្បី​ស្វាគមន៍​លោកអ្នក ទៅកាន់​ពិភពថ្មី​នៃ​ភាព​ខ្ពង់ខ្ពស់ និង​ភាព​ស៊ីវីល័យ​។ បរិវេណ​ទទួលភ្ញៀវ (Grand Lobby) ដ៏​ធំ​ល្វឹងល្វើយ​នៅ​ជាន់​ផ្ទាល់​ដី ត្រូវបាន​តុបតែង​យ៉ាង​ស្អាត​ផូ​ផង់ អមដោយ​ពិ​ដាន​កម្ពស់​១០​ម៉ែត្រ​។ នៅ​ចំ​ពីមុខ​ច្រកចូល មាន​ជណ្ដើរ​យ៉ាង​សមសួន​ចំនួន​២ នៅ​សងខាង ដែល​នាំ​លោកអ្នក​ទៅកាន់​សាល Grand Ballroom ដ៏​ស្រស់​ឆើតឆាយ​នៅ​ជាន់​ឡៅតឿ ស័ក្ដិសម​សម្រាប់​គ្រប់​កម្មវិធី មិន​ថា​ពិធីមង្គលការ ពិធីជប់លៀង​ខួបកំណើត និង​កម្មវិធី​ជួប​លៀង​ផ្សេង​ទៀតឡើយ​។​
 


​មកដល់​ជាន់​ទី​៣៤ និង​៣៥ លោកអ្នក​នឹង​ទទួលបាន​បទពិសោធ​ថ្មី ប្លែក និង​ពេញលេញ​នៃ​ការ កម្សាន្ត និង​លម្ហែកាយ ជាមួយនឹង​បរិក្ខារ​លំដាប់​ខ្ពស់ និង​សម្បូរបែប​។ អមដោយ​ទេសភាព​ទីក្រុង​ដ៏​ស្រស់ត្រកាល ស្កា​យ​បារ ជាទី​តាំង​លម្ហែ​ដ៏​ពិសេស​បំផុត​សម្រាប់​គូស្នេហ៍ មិត្តភក្តិ ឬ គ្រួសារ ជាមួយនឹង​ភាព​ច្នៃប្រឌិត​ខ្ពស់​នៃ​ការ​ក្រឡុក​ស្រា អាហារ​ពិសេសៗ អមដោយ​បរិ​យា កាស​ដ៏​រ៉ូ​មេន​ទិ​ក​បំផុត​។​
 


​លោកអ្នក​ក៏​អាច​រំសាយ​ភាព​ធុញថប់​ផងដែរ ជាមួយនឹង​ភោជនីយដ្ឋាន Alfresco Dining កំដរ​អារម្មណ៍​នៅក្នុង​បន្ទប់​កម្សាន្ត (Entertainment Room) ឬ សម្រាកលម្ហែ​អារម្មណ៍​នៅ Cloud Pavillion អមដោយ​សួនផ្កា​ចម្រុះ និង​រុក្ខជាតិ​បៃតង​ដ៏​ស្រស់​សោភា​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ឡើយ នៅលើ​អគារ​ក៏​រួមបញ្ចូល​ផងដែរ អាង​ហែល​ទឹក ក្លិប ហាត់ប្រាណ បន្ទប់​ស្ប៉ា បន្ទប់​ម៉ាស្សា និង​បន្ទប់​អាន​សៀវភៅ​យ៉ាង​ស្ងប់ស្ងាត់ ដែល​ធានាថា​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក ពោរពេញ​ដោយ​ខ្លឹមសារ និង​គ្មាន​ភាព​នឿយណាយ​។​
 


​បន្ថែម​លើ​គុណ​តម្លៃ​នៃ​ប្រណីតភាព ឧត្ដមភាព និង​ភាពទាន់សម័យ ម្ចាស់​គម្រោង​យកចិត្តទុកដាក់​ខ្ពស់ លើ​គុណភាព​សំណង់ និង​សុខុមាលភាព​យ៉ាង​ពេញលេញ របស់​អ្នករស់នៅ​។ តួយ៉ាង​ដូចជា​ជញ្ជាំង​ផ្នែក​ខាងក្រៅ​នៃ​អគារ ត្រូវបាន​ស្រោប​ដោយ​រូបធាតុ​ការពារ​អគ្គិភ័យ ដែលជា​របាំង​ប្រឆាំង នឹង​ការឆាបឆេះ​បាន​យ៉ាង​ល្អ​បំផុត​។ ចំណែកឯ​បង្អួច​វិញ ត្រូវបាន​រចនា​តាម​បច្ចេកវិទ្យា​ការពារ​សំឡេង​រំខាន ដើម្បី​នាំមក​នូវ​បរិយាកាស​រស់នៅ ដែលមាន​ភាពស្ងប់ស្ងាត់ ប្រកបដោយ​ឯកជន​ភាព និង​កាត់ផ្ដាច់​ពី​ពិភព​ខាងក្រៅ​។​
 
​ជាមួយគ្នានេះដែរ កញ្ចក់​ព័ទ្ធជុំវិញ​អគារ គឺជា​ប្រភេទ​កញ្ចក់​មានគុណ​ភាព​ខ្ពស់ ស្របតាម​ស្តង់ដារ​អន្តរជាតិ ដោយ​អនុញាត​ពន្លឺ​ធម្មជាតិ​ចូល​គ្រប់គ្រាន់ ប៉ុន្តែ​ទប់ស្កាត់​កម្ដៅ​ព្រះអាទិត្យ ដែល​ធានាថា​សីតុណ្ហភាព​ក្នុង​យូ​នី​ត​នីមួយៗ មាន​ភាព​ត្រជាក់​គ្រប់ពេលវេលា​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ឡើយ ដើម្បី​ការពារ​ការ​ជ្រាប​ទឹក ចូលមក​ផ្នែក​ខាងក្នុង​យូ​នី​ត ផ្ទៃ​នៃ​ដំបូល បន្ទប់ទឹក ផ្នែក​ខាងក្រៅ​នៃ​ជញ្ជាំង និង​ស៊ុមបង្អួច ត្រូវបាន​ការពារ​ដោយ​រូបធាតុ Polyurethane (PU)​។​
 


​ក្រៅពីនេះ ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល សុវត្ថិភាព និង​បទពិសោធ​រស់នៅ​ដ៏​ប្រណីត ស្កា​យ​វីឡា ផ្តល់ជូន​នូវ​ការ​បម្រើសេវា​ប្រចាំថ្ងៃ​យ៉ាង​ពេញលេញ ដូចជា​សេវា​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ សេវា​បោសសម្អាត សេវា​បោក​អ៊ុត សេវា​ដើរ​ទិញ​អីវ៉ាន់ សេវា​រៀបចំ​កម្មវិធី និង​សេវាកម្ម​ជាច្រើន​ទៀត តាម​តម្រូវការ​ជាក់ស្ដែង​រប​ស់​អ្នករស់នៅ​។ ខុន​ដូ​ភ្លោះ​នេះ ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ដ៏​ទំនើប សន្ដិសុខ​ការពារ ២៤​ម៉ោង ព្រមទាំង​ចំណតរថយន្ត​ក្រោម​ដី​ចំនួន ៤​ជាន់​។ ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ គឺ​គ្រប់​យូ​នី​ត​ទាំងអស់​សុទ្ធសឹងតែ​បំពាក់​ដោយ​ជណ្តើរ សុវត្ថិភាព​រៀងខ្លួន អមដោយ​ជណ្តើរ​សុវត្ថិភាព​រួមមួយ​ទៀត នៅ​គ្រប់​ជាន់​ទាំងអស់​។​
 
​អគារ ស្កា​យ​វីឡា មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​សាធារណរដ្ឋ​ប៉ូឡូញ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជាប់​នឹង​របង​ខាងត្បូង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ស្កា​យ​វីឡា ជា​គម្រោង​បណ្ដាក់ទុន​រួមគ្នា រវាង​ក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ដូចគ្នា​។ អគារ​ភ្លោះ​កម្ពស់ ៣៥ ជាន់​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ លោក Chu-Yuan Lee ដែល​ធ្លាប់មាន​ស្នាដៃ​រចនា​ម៉ូដ អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery ជាដើម​។​
 


​ស្កា​យ​វីឡា មាន​ខុន​ដូ​សរុប​ចំនួន ២៥៦​យូ​នី​ត ចាប់ពី​បន្ទប់​គេង​២ ដល់ បន្ទប់​គេង​៣ និង​ទំហំ​ចាប់ពី ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ​។ គម្រោង​នេះ​បានសម្រេច​ការសាងសង់​ជាង ៩៥% ហើយ​គ្រោង​ប្រគល់​លំនៅឋាន​ជូន​អតិថិជន​យ៉ាងយូរបំផុត ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះហើយ​។ មកទល់​សព្វថ្ងៃ យូ​នី​តនៃ​គម្រោង​ស្កា​យ​វីឡា លក់​អស់​ជាង ៦៦% ដោយ​យូ​នី​ត​មានតម្លៃ​ចាប់ផ្ដើម​ចាប់ពី ២,៦០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ 092 92 1000 ឬ [email protected]​។  
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com