«​ឡើង​ជ្រញ់​» មានន័យ​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
«​ឡើង​ជ្រញ់​» មានន័យ​ដូចម្តេច​?
06, Aug 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ឡើង​ជ្រញ់​» មិនមែនជា​ពាក្យ​កម្ចី​ពី​បរទេស តែ​ជា​ពាក្យថ្មី​ដែល​យុវវ័យ​និយម​ហៅ​នៅ​ក្នុងសម័យ​ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ រហូតមកដល់​បច្ចុប្បន្ន ពាក្យ​នេះ នៅតែ​ជា​ពាក្យ​ពេញនិយម​សម្រាប់ សិស្ស និង​និស្សិត​។ ទោះបី​ពាក្យ​នេះ ត្រូវបាន​យុវវ័យ​ប្រើ​ជា​យូរ​មកហើយ​ក៏ដោយ តែ​មនុស្ស​ចាប់ពី​វ័យ​ចំណាស់​ឡើងទៅ នៅតែ​មិនទាន់​យល់ច្បាស់​ពាក្យ​នេះ​នៅឡើយ​។

 
​តាម​វចនានុក្រម ជ្រញ់​មានន័យថា ជា​ឈើមូល​ឬ​កំណាត់ឈើ សម្រាប់​ទ្រាប់ត្រី​, សាច់​ឬ​បន្លែ​ជាដើម ដែល​ត្រូវ​កាប់​, ត្រូវ​ចិញ្ច្រាំ​។​
  
​ជា​ពាក្យ​ពេញនិយម​នា​សម័យ​រឹតបន្តឹង​ប្រលង​បាក់​ឌុប ពាក្យ​ថា «​ឡើង​ជ្រញ់​» ត្រូវបាន​គេ​សំដៅលើ ការត្រៀមខ្លួន​ប្រលង​បាក់​ឌុប ឬ​ប្រឡង​ចូល​ក្របខណ្ឌ ឬ​ប្រលង​ទូទៅ ឬ​ការត្រៀមខ្លួន​ក្នុង​ការធ្វើ​អ្វីមួយ​។​
 
​សិស្សានុសិស្ស និង​និស្សិត ត្រូវតែ​ឡើង​ជ្រញ់ ដើម្បី​ឲ្យ​គេ​ចិ​ញ្រាំ្ច និង​លុត​ដំ និង​ធ្វើតេស្ត​សមត្ថភាព​។ សិស្ស និង​និស្សិត ត្រូវតែ​ឆ្លងកាត់​ការប្រឡង ដើម្បី​វាស់​ស្តង់​កម្រិត​ចំណេះដឹង​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com