អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន TADA ទទួលបានទុនវិនិយោគ ៥ លានដុល្លារបន្ថែម សម្រាប់ការចែកចាយតុកតុកអេឡិចត្រូនិក
× ក្រុមហ៊ុនអាជីវកម្មចល័ត MVL ដែលបានដំណើរការកម្មវិធីធ្វើដំណើរ TADA នៅតំបន់អាស៊ីអាគ្នេយ៍ បានទទួលប្រាក់វិនិយោគទុនបន្ថែម 5លានដុល្លារ ក្នុងកិច្ចព្រមព្រៀងមួយថ្មីៗនេះ ដែលវិនិយោគដោយក្រុមហ៊ុន Central។ មកទល់ពេលនេះ ក្រុមហ៊ុន MVL បានទទួលប្រាក់វិនិយោគទុនសរុបចំនួន 13.4 លានដុល្លារហើយ ក្នុងរយៈពេល 2 ឆ្នាំនៃដំណើរការសេវាកម្មរបស់ខ្លួន។
MVL មានអ្នកប្រើប្រាស់រហូតដល់ទៅ 600,000 នាក់ នៅក្នុងប្រទេសសិង្ហបុរី, វៀតណាម និងកម្ពុជា ជាមួយនឹងគោលការណ៍សេវាកម្ម មិនកាត់កម្រៃជើងសារដ៏ពិសេសរបស់ខ្លួន។ MVL មានគម្រោងផលិតតុកតុកអេឡិចត្រូនិក ដើម្បីចែកចាយទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ដោយសហការជាមួយក្រុមហ៊ុន Myung-shin ដែលជាក្រុមហ៊ុនផលិតយានយន្តអេទ្បិចត្រូនិកមួយមានរោងចក្រផលិតនៅប្រទេសកូរ៉េខាងត្បូង។
ផ្អែកលើហិរញ្ញប្បទាននេះ MVL មានគម្រោងពន្លឿនផែនការរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្គត់ផ្គង់យានយន្តអេទ្បិចត្រូនិក នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ MVL មានគោលបំណងចែកចាយនិងលក់រហូតដល់ 10,000 តុកតុកអេទ្បិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ឆ្នាំក្រោយនេះ។ លោក Kay Woo, នាយកប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា៖«ការមិនកាត់កម្រៃជើងសារពីអ្នកបើកបរ គឺជាអត្ថប្រយោជន៍ធំបំផុតរបស់ TADA។ ជាមួយនឹងគោលការណ៍មិនកាត់កម្រៃជើងសារនេះ យើងនឹងអាចចែកចាយតុកតុកអេទ្បិចត្រូនិកនេះយ៉ាងលឿន ទៅកាន់អ្នកប្រើប្រាស់កម្មវិធីរហូតដល់ 600,000 នាក់ និងនាំចូលចល័តភាពបែបច្នៃប្រឌិតថ្មី មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍។»
សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com