ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ឧបត្ថម្ភ​៥​ម៉ឺន​រៀល​ដល់​មន្ត្រីរាជការ សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​
07, Aug 2020 , 10:59 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាណាចក្រ​កម្ពុជា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាណាចក្រ​កម្ពុជា
ដោយ:
​ភ្នំពេញ​៖ មន្ត្រីរាជការ រួមទាំង​មន្ត្រី​ចូលនិវត្តន៍​នឹង​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​ពី​រាជរដ្ឋាភិបាល សម្រាប់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ ពួកគេ អាច​បើក​ថវិកា​ទាំងនោះ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ស្ថាប័ន​របស់​សាមីខ្លួន​។ នេះ​បើតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែសីហា​។

 
​អនុក្រឹត្យ កំណត់ថា ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង ស្ថាប័ន នឹង​ចាត់ចែង​រៀបចំ​បើកប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ដោយឡែក​ក្រុមគ្រួសារ​នៃ​ជន​ពលី និង​រងគ្រោះ​ដែលជា​អតីតយុទ្ធជន ក៏​ទទួល​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​ផងដែរ​។ 
 
​មន្ត្រី​ដែល​អាច​ទទួល​ថវិកា​ឧបត្ថម្ភ​នេះ ជា​មន្ត្រី​នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​សេវន​កម្ម​ជាតិ មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មន្ត្រី​ឧុ​ទ្ទ​កាល័យ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រី​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រធានភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត និវត្តជន​ដែល​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​ជនពិការ​ដែលជា​មន្ត្រីរាជកា​រ​៕ 
 

Tag:
 ថវិកា​
 ​មន្ត្រី​
 ​ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com