មុន​គាំងបេះដូង​មួយខែ អ្នកជំងឺ​អាចមាន​អាកា​រៈ ទាំង ៥ នេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
មុន​គាំងបេះដូង​មួយខែ អ្នកជំងឺ​អាចមាន​អាកា​រៈ ទាំង ៥ នេះ​
09, Aug 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការពារ ប្រសើរ​ជាង​ព្យាបាល ដូច្នេះ សម្រាប់​អ្នកមាន​វ័យ​ចំណាស់ ឬ​ប្រឈម​នឹង​ជំងឺ​បេះដូង សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ក្នុងករណី​ដែល​អ្នក បាន​ជួប​រោគសញ្ញា​ដូចខាងក្រោម​ញឹកញាប់ ៖

 
១. តឹង​ណែន​ក្នុង​ដើមទ្រូង​
​ប្រសិនបើ​អ្នក ចេះតែ​តឹង​ណែន​ក្នុង​ទ្រូង មាន​សម្ពាធ និង​មាន​អារម្មណ៍​ក្តៅក្រហាយ នៅ​តំបន់​ទ្រូង វា​ដល់​ពេលដែល​អ្នក ត្រូវ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​បេះដូង​ហើយ​។​
 
២. នៅ​សុខៗ អស់កម្លាំង ដោយ​មិនដឹង​មូលហេតុ​
​អាកា​រៈ​បែបនេះ នឹងធ្វើ​ឲ្យ​អ្នក​គ្មាន​អារម្មណ៍​ធ្វើការ វិលវល់ និង​ធុញថប់​ខ្លាំង​។​
 
៣. ផ្តាសាយ​យូរថ្ងៃ​
​ប្រសិនបើ​អ្នក​ឈឺ​យូរថ្ងៃ ដោយសារ​ជំងឺ​ផ្តាសាយ វា​ក៏​ប្រហែលជា​សញ្ញា​មួយ នៃ​ជំងឺ​គាំងបេះដូង​ផងដែរ​។ ពេល​បេះដូង​ទទួល​អុកស៊ីសែន​មិន​គ្រប់គ្រាន់ ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ទទួលរង​ផលប៉ះពាល់ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​ឈឺ​ផ្តាសាយ​។​
 
៤. ហើម​
​ការ​ហើម​ដៃ ហើមជើង ហើមពោះ ឬ​កន្លែង​ណា​ផ្សេងទៀត ដោយ​មិនមាន​មូលហេតុ​ច្បាស់ អាចជា​សញ្ញា​បញ្ជាក់ថា បេះដូង​របស់​អ្នក​លោត ឬ​រុញច្រាន​ឈាម ក្នុង​កម្រិត​ខុសធម្មតា​ហើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សរសៃឈាម​វ៉ែន​រលាក​បាន​។​
 
៥. ពិបាក​ដកដង្ហើម​
​ពេល​បេះដូង​ចុះខ្សោយ វា​នឹង​ផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់ ទៅ​ឲ្យ​សួត​មានដំណើរ​ការល្អ​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ដកដង្ហើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com