ជាតិ
រថយន្ត
បណ្តា​ល័យ​ចល័ត​ត្រីចក្រយានយន្ត ជំរុញ​ការអាន​ដល់​តំបន់​អនាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ
10, Aug 2020 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ លើសពី​បោះពុម្ពផ្សាយ​សៀវភៅ អង្គការ ស៊ី​ប៉ា ក៏មាន​បណ្ណាល័យ និង​កន្លែង​អាន​សៀវភៅ​ឲ្យ​ស្ដាប់ ចំនួន​ប្រមាណ​៤៤០ ក្នុង​គ្រប់​ខេត្ត​រាជធានី​ដែរ​។ ក្នុងនោះ​មានកម្ម​វិធី​អាន​សៀវភៅ​ឲ្យ​សិស្សានុសិស្ស​ស្ដាប់​នៅ​សាលារៀន ឲ្យ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ និង​ក៏មាន​បណ្ណាល័យ​នៅ​ពន្ធនាគារ និង​នៅ​រោងចក្រ​ដែរ​។ ប៉ុន្តែ​ប្រភេទ​បណ្ណាល័យ ដែល​នាយ យ៉ាន បាន​ចាប់អារម្មណ៍​ជាងគេ គឺ​បណ្ណាល័យ​ចល័ត ហើយ​ដែលជា​ពិសេស​នោះ អង្គការ ស៊ី​ប៉ា បានរៀបចំ​ត្រីចក្រយានយន្ដ​២​គ្រឿង ឲ្យ​ក្លាយជា​បណ្ណាល័យ​ចល័ត​។ លោក រំ​សឹ​ទ្ធ ម៉ា​រ៉ា​ឌី បណ្ណារក្ខ​បណ្ណាល័យ​ចល័ត​នេះ ថា​ការយក​កង់​បី​ឥណ្ឌា តុបតែង​ឲ្យ​ទៅជា​បណ្ណាល័យ​ចល័ត​នេះ គឺ​ដើម្បី​ងាយស្រួល​ចល័ត​ទៅដល់​តំបន់​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ពលរដ្ឋ​ដែល​ស្នាក់នៅ​ទីនោះ​អាន​សៀវភៅ ជាពិសេស​កុមារ​ពិការ​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក រំ​សឹ​ទ្ធ ម៉ា​រ៉ា​ឌី បណ្ណារក្ខ​បណ្ណាល័យ​ចល័ត​ត្រីចក្រយានយន្ត​នេះ ដូចតទៅ​៖
 
 
 
 





Tag:
 យានយន្ត​
 ​ត្រីចក្រយានយន្ត​
 ​កង់​បី​
 ​បណ្តា​ល័យ​ចល័ត​
 ​សៀវភៅ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com