អត្ថបទពាណិជ្ជកម្ម
Axis Residences ខុន​ដូ​ស្នាក់នៅ​បែប​ទំនើប បាន​ក្លាយជា​ជម្រើស​ដ៏​ពេញនិយម​របស់​ពលរដ្ឋ​ខ្មែរ​
10, Aug 2020 , 3:34 pm        
រូបភាព
 កាលពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន Spring CJW Development Pte Ltd បានចាប់ផ្តើម​អភិវឌ្ឍ​អាគារ​ស្នាក់នៅ (​ខុន​ដូ​) ដោយមាន​ការចូលរួម​ពី​អ្នកវិនិយោគ​សិង្ហ​បុរី​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​មួយ​នេះ កំពុង​អភិវឌ្ឍ គម្រោង​អាគារ​ខុន​ដូ​ស្នាក់នៅ​មួយ ដែលមាន​ឈ្មោះថា Axis Residences​។​
 
​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ដួង​ឌៀប​៣ ភូមិ​គោក​ចំបក់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​គម្រោង​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ​២​ហិច​តា ដោយមាន​អាគារ​ខុន​ដូ​ស្នាក់នៅ​ចំនួន​៨ និង​មាន​បន្ទប់​ចំនួន​៥៦៦​។​
 
Axis Residences ជា​ខុន​ដូ​ស្នាក់នៅ​លំដាប់​អន្តរជាតិ​ទាំង​ការ​រចនា ឧ​បករ​ណ៌​ប្រើប្រាស់ និង​គុណភាព​សំណង់ ជាពិសេស​ការ​រចនា​ម៉ូត​របស់ Axis Residences បានធ្វើ​ឲ្យ​តារា​ល្បីៗ​មួយចំនួន​ចាប់​អារ​ម្ម​ណ៌ និង​ទិញ​ដើម្បី​ទទួលបាន​ការរស់នៅ​ស្តង់ដារ​អន្តរជាតិ​ដូច​នៅ​បរទេស​។​


 
​ដោយ​មើលឃើញ​ពី​សុវត្ថិភាព ការ​រចនា ឧ​បករ​ណ៌​ប្រើប្រាស់ និង​គុណភាព​សំណង់ លោក យ៉ង់  វិចិត្រ  ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Spring CJW Development Pte Ltd បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ពិធីជប់លៀង (Pool Party) ដើម្បី​អរគុណ និង​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​អតិថិជន​ថា​៖ «​ការទិញ​ខុន​ដូ Axis Residences ពី​សំណាក់​អតិថិជន​ដែលជា​ជនជាតិខ្មែរ​មានការ​កើនឡើង​ពី​១០% ទៅ​៣០% ពិតប្រាកដ​មែន ទោះបីជា​នៅលើ​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​ការ​រាតត្បាត COVID-19 ក៏ដោយ​»​។​
 
​ការកើនឡើង​ចំនួន​អតិថិជន​ខ្មែរ​ស្នាក់នៅ​ខុន​ដូ​បែបនេះ ដោយសារតែ​ប្រជាជន​ខ្មែរ​មាន​និន្នាកា​ឆ្ពោះទៅរក​របៀប​រស់នៅ​បែប​ទំនើប និង​ទាន់សម័យ​។​
​ជាពិសេស​ជាងនេះទៅទៀត ដោយសារតែ​ពលរដ្ឋ​ខ្មែរ បច្ចុប្បន្ន​ត្រូវការ​ការរស់នៅ​តា​មល​ក្ខ​ណៈ​មួយ ដែលមាន​ការ​ស្នា​ក់ពិត​ប្រាកដ មាន​ភាព​ស្ងៀមស្ងាត់ មិន​លាយឡំ​នឹង​ពាណិជ្ជកម្ម មាន​សុវត្ថិភាព ស​ន្ថិ​សុខ​២៤​ម៉ោង មាន​ផាសុកភាព និង​ជីវិត​រស់នៅ​ដែល​សម្បូរ​ដោយ​ឧ​បករ​ណ៌​ប្រើប្រាស់​។ 
 
​ជាមួយគ្នានេះ វា​ជាការ​រស់នៅ​តាមរបៀប​រស់នៅ​បែប​ទំនើប​ដូចជា កន្លែង​អង្គុយលេង កន្លែង​សម្រាប់​និទានរឿង​ឲ្យ​ក្មេង​ស្តាប់ បន្ទប់​សម្រាប់​ក្មេង​លេង​នៅក្នុង​អាគារ បន្ទប់​សម្រាប់​ក្មេង​លេង​នៅ​ខាងក្រៅ​អាគារ បន្ទប់​បម្រើ​ឲ្យ​ការប្រើប្រាស់​ច្រើនយ៉ាង បន្ទប់​សម្រាប់​លេងល្បែង​កម្សាន្ត ទីធ្លា​ដែលមាន​ទឹក​សម្រាប់​ក្មេង​លេង  អាង​ហែល​ទឹក​សំរាប់​ក្មេង កន្លែង​អង្គុយលេង​ជិត​អាង​ហែល​ទឹក អាង​មុជទឹក​ប្រវែង​៥០​ម៉ែត្រ អាង​ហែល​ទឹក​កំសាន្ត​ប្រវែង​៥០​ម៉ែត្រ អាងទឹក​ក្តៅ​ទឹក​ត្រជាក់ កន្លែង​កំសាន្ត​សម្រាប់​ទទួលទាន​សាច់​អាំង  កន្លែង​ផ្លាស់​សម្លៀកបំពាក់ កន្លែង​លេង​និង​ហាត់​កីឡា​នៅក្នុង​អាគារ កន្លែង​លេង​និង​ហាត់​កីឡា​នៅ​ខាងក្រៅ​ក្នុង​អាគារ កន្លែង​គេង​ហាលថ្ងៃ ទីលាន​លេង​កីឡាបាល់បោះ ទីលាន​លេង​កីឡា​វាយ​តែ​ន​នី​ស សួន​ទេសភាព និង​ទីធ្លា​ចត​រថយន្ត​។​
 
​លោក​បន្ថែម​នៅក្នុង​ពិធី​ដែល​ពោរពេញ​ទៅដោយ​ស្នាមញញឹម និង​ភាពសប្បាយ​រីករាយ​ថា ៖ «​ខុន​ដូ Axis Residences មាន​អតិថិជន​ជា​ជនជាតិខ្មែរ​កើនឡើង​បែបនេះ​ដោយសារតែ ខុន​ដូ Axis Residences មានការ​លើកទឹកចិត្ត​ដល់​អតិថិជន​ជា​ជនជាតិខ្មែរ ដោយ​ផ្តល់នូវ​តម្លៃ និង​របៀប​បង់ប្រាក់​ពិសេស ហើយ​ការបង់ប្រាក់​នេះ មាន​ទាំង​ការ​បង្វិលប្រាក់ ត្រឡប់​ជូនទៅ​អ្នកទិញ​វិញ​ផងដែរ​»៕
 

























(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com