អត្ថបទពាណិជ្ជកម្ម
គម្រោង​ខុន​ដូ Urban Village ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូល​ប្រកួត​ពានរង្វាន់​ចំនួន​៦​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​នា​ខែកញ្ញា​
10, Aug 2020 , 3:57 pm        
រូបភាព
​ថ្មីៗ​នេះ គម្រោង​ខុន​ដូ​ទំនើប Urban Village ដំណាក់កាល​ទី​២ ដែលជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ទី​៣​របស់ ក្រុមហ៊ុន Urban Hub Cambodia ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​ចំនួន​៦​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០២០ (PropertyGuru Cambodia Property Awards 2020) ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែកញ្ញា​ខាងមុខ​។ នេះ​បើ​យោងទៅតាម​លោកស្រី Catherine Chan នាយក​ប្រតិបត្តិ​នៃ​គម្រោង Urban Village​។​
 
​កម្មវិធី​ប្រគល់​ពានរង្វាន់​ដែល​ទទួល​បានការ​កោត​ស​សើរ និង​មាន​ដំណើរការ​យូរ​ជាងគេ​នៅ​កម្ពុជា​
 
​លោកស្រី Catherine បាន​បញ្ជាក់ថា បន្ទាប់ពី​ឆ្លងកាត់​ការវាយតម្លៃ​យ៉ាង​តឹងរ៉ឹង​បំផុត​ពី​ក្រុម​គណៈកម្មការ​នៃ​កម្មវិធី​ដែល​សុទ្ធសឹង​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ដែល​ទទួលបាន​ការគោរព​ខ្ពស់​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី គម្រោង Urban Village ដំណាក់កាល​ទី​២​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​ជាមួយ​គម្រោង និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដ៏ទៃទៀត​សម្រាប់​ពានរង្វាន់​ចំនួន ៦​ខាងក្រោម​នេះ​៖
 


១. ពានរង្វាន់​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ​បំផុត (Best Breakthrough Developer)
 
២. ពានរង្វាន់​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ជីវិត​ទាន់សម័យ​ល្អ​ដាច់​គេ​បំផុត (Best Lifestyle Developer)
 
៣. ពានរង្វាន់​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​បំផុត (​រាជធានី​ភ្នំពេញ​) (Best Condo Development Phnom Penh)
 
៤. ពានរង្វាន់​គម្រោង​អភិវឌ្ឍន៍​ការិយាល័យ​ល្អ​ដាច់​គេ​បំផុត (Best Office Development)
 
៥. ពានរង្វាន់​ការិយាល័យ​ធ្វើការ​រួម​ល្អ​ដាច់​គេ​បំផុត (Best Co-working Space)
 
៦. ពានរង្វាន់​ការិយាល័យ​ដែលមាន​ការ​រចនា​ផ្នែក​ស្ថាបត្យកម្ម​ល្អ​ដាច់​គេ (Best Office Architectural Design)
 
​លោកស្រី Catherine បាន​លើកឡើងថា​៖ «​ការដែល​គ្រាន់តែ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​សម្រាប់​ពានរង្វាន់​ទាំងអស់នេះ​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០២០ បានធ្វើ​ឲ្យ​នាង​ខ្ញុំ​ផ្ទាល់ និង​ក្រុមការងារ​ទាំងអស់​នៅ Urban Village មាន​មោទកភាព​យ៉ាង​ក្រៃលែង​ទៅហើយ​។ នេះ​សរ​បញ្ជាក់ថា​អ្នកជំនាញ​ដែលមាន​ឥ​ទិ្ធ​ពល​ជាច្រើន​នៅក្នុង​វិស័យ​អចលនទ្រព្យ​ទទួលស្គាល់​ពី​កិច្ច​ខំប្រឹងប្រែង​របស់​យើង​»​។​
 
​ពិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី Asia PropertyGuru លើក​ទី​៥​នៅ​កម្ពុជា​
​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​ឆ្នាំ​២០២០ (Asia PropertyGuru Property Awards 2020) គឺជា​កម្មវិធី​ប្រគល់​ពានរង្វាន់​លើក​ទី​៥ ដែល​ត្រូវបាន​រៀបចំឡើង​សម្រាប់​ឲ្យ​ក្រុមហ៊ុន​អ​ភ​វិ​ឌ្ឍ​ន៍ និង​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​គ្នា​។ កម្មវិធី​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​កម្មវិធី​ប្រគល់​ពានរង្វាន់​ដែលមាន​កិត្យានុភាព និង​តម្លាភាព​បំផុត​ពីព្រោះ​កម្មវិធី​នេះ​ត្រូវ​បានរៀបចំ និង​ដឹកនាំ​ដោយ​អ្នកជំនាញ​ដែល​ទទួលបាន​ការគោរព និង​ទុកចិត្ត​ខ្ពស់​នៅក្នុង​វិស័យ​អចលនទ្រព្យ​។​
 
​ក្រុមហ៊ុន PropertyGuru Group គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​ក្រុមហ៊ុន​ក៏មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ចំពោះ​ជំនាញ​របស់ខ្លួន​ក្នុង​ការរៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​នៅក្នុង​តំបន់​អាស៊ី​ទាំងមូល​ផងដែរ​។​
 
​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៥​មកម្ល៉េះ​។​
 
​ក្នុង​សន្និសីទកាសែត​មួយ​ដែល​បានធ្វើ​ឡើង​កាលពីដើម​ឆ្នាំនេះ​លោក Jules Kay នាយក​គ្រប់គ្រង​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ​បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដែលមាន​សក្ដា​នុព​ល​ខ្លាំង​មួយ​សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុងចំណោម​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ការដែល​ប្រទេស​កម្ពុជា​ចូលរួម​នៅក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Property Awards នេះ​អាចជួយ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅក្នុង​ស្រុក​អាច​ទទួលបាន​ការទទួល​ស្គាល់​បន្ថែមទៀត​»​។​
 
​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា​
​គម្រោង​ខុន​ដូ Urban Village បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទាំងមូល​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់​រហូត​ទៅដល់​៥​ពាន​ក្នុងពេល​តែមួយ​ដែល​ធ្វើ​ឲ្យ​គម្រោង Urban Village ក្លាយជា​គម្រោង​មួយ​ដែល​ទទួលបាន​ការទទួល ស្គាល់​ដ៏​ច្រើន​បំផុត​។ ​ពានរង្វាន់​ទាំង​ប្រាំ​នោះ​រួមមាន​៖


 
 
១. ពានរង្វាន់​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅក្នុង​ប្រទេស​កម្ពុជា (The Best Condo Development “Cambodia”)
 
២. ពានរង្វាន់​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅក្នុង​រាជធានី​ភ្នំពេញ (The Best Condo Development “Phnom Penh”)
 
៣. ពានរង្វាន់​គម្រោង​ខុន​ដូ​ដែលមាន​កា​រចនា​ផ្នែក​ស្ថាបត្យកម្ម​ទេសភាព​ខាងក្រៅ​ល្អ​ដាច់​គេ (The Best Condo Landscape Architectural Design)
 
៤. ពានរង្វាន់​គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ផ្នែក​ស្ថាបត្យកម្ម​ល្អ​ដាច់​គេ (The Best Condo Architectural Design)
 
៥. ពានរង្វាន់​គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ប្លង់​ផ្នែក​ខាងក្នុង​ល្អ​ដាច់​គេ (The Best Condo Interior Design)
 





​លោកស្រី Catherine បានបញ្ជាក់​បន្ថែមទៀត​ថា​នៅក្នុង​ឆ្នាំ​ដដែល​ក្នុង​ខែវិច្ឆិកា​គម្រោង Urban Village បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ម្ដងទៀត​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​កំរិត​ថ្នាក់​តំបន់​តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់​អចលនទ្រព្យ​ដែលមាន​កិត្យានុភាព​បំផុត​គឺ “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​បំផុត​នៅ​អាស៊ី​” នៅឯ​កម្មវិធី​ប្រកួត​ពានរង្វាន់​គម្រោង​អចលនទ្រព្យ​អាស៊ី​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៩​ធ្វើឡើង​នៅ​ប្រទេស​ថៃ​។ គម្រោង Urban Village គឺជា​គម្រោង​ដំបូង​គេ​បង្អស់ និង​តែមួយគត់​នៅ​កម្ពុជា​ដែល​បានឈ្នះ​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ​។​
 



“​គម្រោង​ខុន​ដូ Urban Village គឺជា​គម្រោង​ដែល​នាង​ខ្ញុំ​មាន​មោទកភាព​បំផុត​។ វា​មិន​ត្រឹមតែ​ជា​ជោគជ័យ​សម្រាប់​ពួកយើង​នៅ​ក្រុមហ៊ុន Urban Hub Cambodia ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ជា​ជោគជ័យ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​ពីព្រោះ​វា​បាន​ជួយ​សាង​កេរ្ដិ៍ឈ្មោះ​ឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅលើ​ឆាក​ថ្នាក់​តំបន់​” លោកស្រី Catherine បាន​បន្ថែម​។​
 
​លោកស្រី Catherine បាន​មានប្រសាសន៍​ទៀតថា “​យើង​ធ្វើការ​រចនា​គ្រប់​គម្រោង​របស់​យើង​ទាំងអស់​ជាមួយ​សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និង​កិច្ច​ខំប្រឹងប្រែង ដើម្បី​ផ្ដល់ជូន​ប្រជាជន​កម្ពុជា​នូវ​បទពិសោធន៍​រស់នៅ​ទំនើប​ទាន់សម័យ កន្លែង​សប្បាយរីករាយ​សម្រាប់រ​ស់​នៅ និង​ផ្ទះ​ដែល​ពួកគេ​មាន​មោទកភាព​ធ្វើជា​ម្ចាស់​។ ខ្ញុំ​ស​ង្ឈឹ​ម​ថា​យើង​នឹង​ឈ្នះ​ពានរង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ទៀត​នៅ​ឆ្នាំនេះ និង​នាំយក​ប្រទេស​កម្ពុជា​នៅ​កាន់ការ​ប្រកួត​ថ្នាក់​តំបន់​ម្ដងទៀត​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។​”
 


​ប្រសិនបើ​ឈ្នះ​ក្នុង​គ្រប់​ប្រភេទ​នៃ​ពានរង្វាន់​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​នោះ​គម្រោង Urban Village នឹង​ក្លាយទៅជា​គម្រោង​តែមួយគត់​ដែល​ឈ្នះ​ពានរង្វាន់​សរុប​ជាង​១០​ពាន​។​
 
​អំពី​គម្រោង Urban Village ដំណាក់កាល​ទី​២



​គម្រោង Urban Village ដំណាក់កាល​ទី​២​គឺជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ផ្ដោត​សំខាន់​ទៅលើ​ការរស់នៅ​បែប សហគមន៍​ជាការ​បណ្ដាក់ទុន​ដោយ​ក្រុមហ៊ុន​មកពី​ហុងកុង​ដ៏​ធំជាងគេ​បំផុត​នៅ​កម្ពុជា​។ គម្រោង Urban Village ដំណាក់កាល​ទី​២​ត្រូវបាន​អ​ភ​វិ​ឌ្ឍ​ឡើង​ដោយ​រួមបញ្ចូល ជំនាញ និង​បទពិសោធន៍​នៃ​ការសាងសង់​ខុន​ដូ​ស្ដង់ដារ​ហុងកុង​ជាមួយ​វប្បធម៌​នៃ​ការរស់នៅ​បែប​កម្ពុជា​។ 
 
​គម្រោង​នេះ​ត្រូវបាន​អភិវឌ្ឍ​នៅលើ​ផ្ទៃដី​សរុប​ទំហំ​១២០០០ ម៉ែត្រការ៉េ​ដោយមាន​អគារ​ចំនួន​៤ គឺ អគារ E, F, G និង H ដោយ​រួមមាន ខុន​ដូ​ទំនើប​តម្លៃ​សមរម្យ ទីធ្លា​ពាណិជ្ជកម្ម ហាង​លក់ទំនិញ និង​ការិយាល័យ​។​
 
​គម្រោង Urban Village ដំណាក់កាល​ទី​២ ស្ថិតនៅលើ​ទីតាំង​ដ៏​ល្អ​បំផុត​ច​ន្លេះ​មហាវិថី សម្ដេច ហ៊ុនសែន និង ផ្លូវជាតិ​លេខ​២​ដែលជា​តំបន់​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​បំផុត ហើយ​មនុស្ស​ភាគច្រើន​ស្គាល់​តំបន់​នេះ​ថា​ជា​ផ្លូវ​៦០​ម៉ែត្រ​។ គម្រោង Urban Village ដំណាក់កាល​ទី​២​មាន​ចម្ងាយ​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​ពី​ចំណុចកណ្ដាល​នៃ​រាជធានី​ភ្នំពេញ និង ១៥​នាទី​ពី​ព្រះ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ថ្មី​។​


 
Urban Village គឺជា​គម្រោង​ដែលមាន​ការយកចិត្តទុកដាក់​ពី​បរិស្ថាន និង​ធម្មជាតិ​បៃតង ជាក់ស្ដែង​៤៥% នៃ​ផ្ទៃ​អ​ភ​វិ​ឌ្ឍ​ន៍​សរុប​ត្រូវបាន​រក្សាទុក​ធ្វើជា​សួនច្បារ ទីធ្លា​បៃតង និង​កន្លែង​សម្រាក​លេង​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​អ្នករស់នៅ​ក្នុង​អគារ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា ឬ​សម្រាក​លេង​ពេលទំនេរ​។​
 



​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​គម្រោង Urban Village ដំណាក់កាល​ទី​២​មាន​ទីតាំង​នៅក្បែរ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ធំជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​ឈ្មោះថា Factory Phnom Penh​។ មជ្ឈមណ្ឌល Factory Phnom Penh មាន​កន្លែងធ្វើការ​ងារ​រួម​ធំជាងគេ សាល​សិល្ប​ដ៏​ធំ​ទូលាយ សាលា​អន្ដរជាតិ កន្លែង​រៀបចំ​កម្ម វិធី កន្លែង​រៀបចំ​ពិធី​ជុំ​លៀង កន្លែង​ហាត់ប្រាណ កន្លែង​លេង​កីឡា កន្លែង​ក្មេង​លេង កន្លែង​ជិះ​ក្ដារបន្ទះ ហាង​កាហ្វេ ភោ​ជនី​ដ្ឋា​ន ហាង​លក់ទំនិញ ស្ទូ​ឌី​យោ​ថតរូប បណ្ណាល័យ និង​កន្លែង​ផលិត​ស្រា​បៀរ​រសជាតិ​ដើម​អាឡឺម៉ង់​ដំបូង​គេ​នៅ​កម្ពុជា​។​
 



​យូ​នី​ត​នៅក្នុង​គម្រោង Urban Village ដំណាក់កាល​ទី​២​លក់ដាច់​យ៉ាង​ឆាប់រហ័ស​ជាក់ស្ដែង​យូ​នី​ត​នៅក្នុង​អគារ​ចំនួន​ពីរ​ត្រូវបាន​លក់​អស់ទាំង​ស្រុង​ក្នុង​រយៈពេល​ដ៏​ខ្លី​។​

​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទើបតែ​បានប្រកាស​ការត្រៀម​បើក​លក់​អគារ H ឬ Sky Prime Tower ដែលជា​អគារ​ខ្ពស់ ជាងគេ​នៅតាម​បណ្ដា​យ​មហាវិថី​សម្ដេច ហ៊ុន សែន ជាមួយ​ការផ្ដល់ជូន​ពិសេស និង​ការ​បញ្ចុះតម្លៃ​ជាច្រើន​។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ទៅលើ​យូ​នី​ត​ណាមួយ​នៅក្នុង​អគារ H សូម​ធ្វើការ​ទាក់ទង​មកកាន់​លេខ ០១៧ ៩៩៩ ៥៣១ / ០១៧ ៩៩៩ ៥៤១ ឬ អ៊ី​ម៉ែ​ល [email protected]​។ អ្នក​ក៏​អាច​អ​ញ្ចើ​ញ​មក ទស្សនា​ផ្ទះ​គំរូ​នៅ​ស្នាក់​ការលក់​ផ្ទាល់​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល Factory Phnom Penh៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com