ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A?
11, Aug 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​វីតាមីន A ចំពោះ​សុខភាព ពិសេស គឺ​ភ្នែក ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ពី​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​នេះ​មាន​អ្វីខ្លះ​ឡើយ​។ កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន A ៖

 
១. ការ៉ុត​
 
​ត្រឹម​ទំហំ​មធ្យម ការ៉ុត​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន A ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ២០០ ភាគរយ​។ ហើយ​ក្រៅពី​វីតាមីន A បន្លែ​មើម​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន C ផងដែរ​។​
 
២. ដំឡូង​ផ្អែម​
 
​ត្រឹម​ទំហំ​មធ្យម ដំឡូង​ផ្អែម​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន A ចាំបាច់​តាម​តម្រូវការ​ប្រចាំថ្ងៃ​សម្រាប់​មនុស្សពេញវ័យ​ច្រើន​ដល់​ទៅ ៤០០​ភាគរយ​ក្រៅពី​វីតាមីន A បន្លែ​មើម​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ ប៉ូ​តា​ស្យូ​ម កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក វីតាមីន b6 និង​វីតាមីន C​។​
 
៣. ម្ទេសផ្លោក​
 
​អ្នក​អាច​ទទួលបាន​វីតាមីន A ដល់​ទៅ ៤២ ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​ក្នុង​មួយ​ស្លាបព្រា​បាយ​នៃ​ម្ទេសផ្លោក​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​និង​ធ្វើឱ្យ​ស្បែក​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​ផងដែរ​។​
 
៤. ត្រី​ធូ​ណា​
 
​ត្រឹម ១០០​ក្រាម​នៃ​ត្រី​ធូ​ណា​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន A ចាំបាច់​តាម​តម្រូវការ​ប្រចាំថ្ងៃ​ដល់​ទៅ ៥០​ភាគរយ​។​
 
៥. ត្រសក់ផ្អែម​
 
​មាន​ផ្ទុក​វីតាមីន A ខ្ពស់ ប៉ុន្តែ​កាឡូរី​និង​ជាតិ​ខ្លាញ់​ទាប​។ ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​រ៉ាឌីកាល់​សេរី​គួរឱ្យកត់សម្គាល់​។​
 
៦. ស្វាយ​
 
​ស្វាយ ១ ពែង​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន A ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ៣៦​ភាគរយ​។ ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ប៉ូ​តា​ស្យូ​ម សារធាតុ folate ប្រូតេអ៊ីន វីតាមីន B6 វីតាមីន C និង​វីតាមីន K៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com