កុំ​រំលង​! គន្លឹះ​ងាយៗ​ប្រើប្រាស់ “​ស៊ុត​” ព​ន្លឿ​ន​ការលូតលាស់​នៃ​សក់​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
កុំ​រំលង​! គន្លឹះ​ងាយៗ​ប្រើប្រាស់ “​ស៊ុត​” ព​ន្លឿ​ន​ការលូតលាស់​នៃ​សក់​
12, Aug 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ស៊ុត​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​អាហារ​នេះ​អាចជួយ​បង្កើន​ការលូតលាស់​នៃ​សក់​។ ប្រើប្រាស់​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​ស៊ុត​ព​ន្លឿ​ន​ការលូតលាស់​សក់ ៖

 
​អ្វីដែល​អ្នកត្រូវការ​
​ស៊ុត ១ គ្រាប់ និង​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ​
​លាយ​ស៊ុត​ជាមួយ​ប្រេង​អូ​លីវ​ដោយ​កូរ​វឹកឱ្យសព្វ​។ ក្រោយពី​កក់​សម្អាត​សក់​ជាមួយ​សាប៊ូ​រួចរាល់ ចូរ​ប្រើ​កន្សែង​ជូត​ផ្ដិត​សក់​ដើម្បី​កុំឱ្យ​សើម​ខ្លាំងពេក បន្ទាប់មក​សឹម​លាប​ល្បាយ​លើស​ក់ ពិសេស​ត្រង់​ចុង​សក់​។ រុំ​សក់​ជាមួយ​កន្សែង​ស្ងួត ឬ​មួក​ផ្លា​ស្ទិ​ក​សម្រាប់​ពាក់​ងូតទឹក​សម្រាប់​រយៈពេល​ពី ១០ ទៅ ២០ នាទី (​មិនត្រូវ​លើសពីនេះ​) ។ លាង​សម្អាត​សក់​ចេញ​ឱ្យ​ស្អាត​សព្វ និង​បន្ត​ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​សក់​ចេញ​ម្ដងទៀត​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
​អ្វីដែល​អ្នក​ត្រូវ​ចងចាំ​
​អនុវត្ត​ឱ្យបាន​មួយខែ​ម្ដង និង​មិនគួរ​លើសពី​នេះឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com