អត្ថបទពាណិជ្ជកម្ម
ម៉ា​ស្ទ័​កាត​និម្មិត​របស់​ធនាគារ​ហ្វី​លី​ព នាំយកមក​ជូន​អតិថិជន​នូវ “​ជម្រើស​ទូទាត់​ឌីជីថល​ដ៏​សម្បូរបែប​”
11, Aug 2020 , 11:57 am        
រូបភាព
​ភ្នំពេញ​-​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០៖ ធនាគារ ហ្វី​លី​ព (Phillip Bank)  បានរៀបចំ​ព្រឹត្តិការណ៍​មួយ ដែលជា​កម្មវិធី  “​ជម្រើស​ទូទាត់​ឌីជីថល​ដ៏​សម្បូរបែប​” សម្រាប់​អតិថិជន ដៃគូ និង​បុគ្គលិក​របស់ខ្លួន  ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​កណ្ដាល​ក្នុង​រាជធានី​ភ្នំពេញ ដែល​ទើបតែ​បាន​កែលម្អ​តាម​ស្តង់ដារ​ថ្មី ចាប់តាំងពី​ធនាគារ ហ្វី​លី​ព បានរួម​បញ្ចូល​គ្នា​ជាមួយ គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត កាលពីដើម​ឆ្នាំនេះ​។ 
 
​ក្រោម​អធិបតីភាព  ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​ប្រទេស​សិង្ហបូរី ប្រចាំ​នៅ​កម្ពុជា ព្រឹ​តិ្ដ​ការណ៍​នេះ ផ្ដោត​សំខាន់​លើ​ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាត​និម្មិត​ឥណ​ពន្ធ ម៉ា​ស្ទ័​កាត (Virtual Debit MasterCard) ប្រភេទ​ថ្មី​របស់ ធនាគារ ហ្វី​លី​ព ដែល​នឹង​ផ្ដល់​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ ដល់​អតិថិជន​ទាំងអស់​របស់ ធនាគារ ហ្វី​លី​ព ក្នុង​ការទិញ​ទំនិញ ឬ​សេវា​តាម​អន​ឡាញ​។ 
 
​កាត​និ​មិ្ម​ត ដែល​អាច​ប្រើ​បាន​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​កម្មវិធី​ទូរ​សព្ទ័​ចល័ត  Phillip Mobile app ជំនាន់​ថ្មី ផងដែរ​នោះ នឹងត្រូវ​បានផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ នឹង មិន​គិត​កម្រៃ​បន្ថែម​លើ​សេវា​ផ្សេងៗ ដូច​កម្មវិធី​ដទៃទៀត​ឡើយ ដែល​ពេលខ្លះ បូក​បន្ថែម​ថ្លៃ​សេវា​ប្រតិបត្តិ​ការមិន​ពេញលេញ ឬ​សម្រាប់ “​ថ្លៃ​សេវា​ប្រើ​កម្មវិធី​” ឫ ខ្លះទៀត​បាន​យក​កម្រៃ​បន្ថែម នៅពេល​ភ្ជាប់​កាត​ទៅក្នុង​កម្មវិធី​ទិញ​ទំនិញ​តាម​អន​ឡាញ​ណាមួយ​។  


 
​លោក  ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វី​លី​ព បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា​៖  «​ថ្ងៃនេះ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់ កាត​និម្មិត​ឥណ​ពន្ធ ម៉ា​ស្ទ័​កាត របស់​ធនាគារ ហ្វី​លី​ព  ដោយ​យើង​សង្ឃឹមថា​អាច​ជំរុញ និង​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម អេឡិចត្រូនិក​នៅ​កម្ពុជា​។ ទំហំ​អាជីវកម្ម ដែល​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក បាន​កំពុងតែ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​យើង​មានបំណង​ចូលរួមចំណែក​បន្ថែមទៀត​ក្នុង​ដំណើរ​លូតលាស់​នេះ​។ យើង​មើលឃើញថា ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច​គឺជា​គោលដៅ​ថ្មី សម្រាប់​ការធ្វើ​អាជីវកម្ម ហើយ​យើង​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​វិស័យនេះ​តាំងពី​ដំបូងដៃ​។ យើង​សូម​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត ដែល​បាន​ធ្វើជា​ដៃគូ​ក្នុង​គម្រោង​នេះ ហើយ​យើង​មាន​ជំនឿ​ចិត្ត​ថា តាមរយៈ​កិច្ចសហការ​នេះ យើង​អាច​នាំយក ជម្រើស​ដ៏​សំបូរបែប ដើម្បី​ជីវភាព​ទាន់សម័យ​ជូន​ដល់​អតិថិជន​យើង​»​។​
 
​លោកស្រី Winnie Wong នាយក​គ្រប់គ្រង ក្រុមហ៊ុន ម៉ា​ស្ទ័​រកា​ត ប្រចាំ​តំបន់ វៀតណាម កម្ពុជា និង​ឡាវ  ក៏បាន​ថ្លែង​ក្នុង​ពិធី​នេះ​តាមរយៈ​វីដេអូ និង​បាន​ស្វាគមន៍ ធនាគារ ហ្វី​លី​ព មក​ក្នុង​គ្រួសារ កាត​និ​មិ្ម​ត​ម៉ា​ស្ទ័​រកា​ត​។ 
 
​លោកស្រី Wong បាន​មានប្រសាសន៍ថា​៖ “​ប្រជាពលរដ្ឋ និង​អាជីវកម្ម​នៅ​កម្ពុជា កំពុង​តែមាន​ទំនោរ​ផ្តោត​ខ្លាំង​ទៅរក​ផលិតផល​ឌីជីថល​ថ្មីៗ​ចុងក្រោយ ដូចជា កាត​និម្មិត​ឥណ​ពន្ធ ម៉ា​ស្ទ័​រកា​ត ជាដើម​។ កាត​និម្មិត​ឥណ​ពន្ធ ម៉ា​ស្ទ័​រកា​ត របស់ ធនាគារ ហ្វី​លី​ព គឺជា ការចាប់ផ្តើម​ជំហាន​ដំបូង​របស់​ធនាគារ​ទៅក្នុង​វិស័យ​ទូទាត់​តាម​កាត​អេ​ឡិច​ត្រូ​និ​ច ហើយ ក៏​ជា​កិច្ចការ​ដំបូង​ក្នុង​ភាពជា​ដៃគូ របស់ ម៉ា​ស្ទ័​រកា​ត ជាមួយនឹង​ធនាគារ​ហ្វី​លី​ព​ផងដែរ​។ កាត​នេះ​ជា​សក្ខីភាព​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ទាំងពីរ ក្នុងការ​នាំមក​ជូន​ការទូទាត់​បែប​ឌីជីថល​ដ៏​ទាន់សម័យ ប្រកបដោយ​ភាពងាយស្រួល និង សុវត្ថិភាព សម្រាប់​ការប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ម៉ា​ស្ទ័​រកា​ត មាន​សេចក្ដី​រីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយនឹង ធនាគារ​ហ្វី​លី​ព ដែលជា​ធនាគារ​រឹងមាំ និង​បម្រើសេវា​ពេញលេញ ជូន​អតិថិជន ហើយ​យើង​ត្រៀមលក្ខណៈ​ក្នុងការ​សហការ​ជាមួយនឹង​ធនាគារ​នេះ​ក្នុង​ការដាក់​ឲ្យ​ប្រើប្រាស់​សេវា​កាត​ទូទាត់ និង​ផលិតផល​ឌីជីថល​ផ្សេងទៀត​នាពេលខាងមុខ​ឆាប់ៗ​នេះ​”​។​


 
​ក្រោយពេល​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាត​និម្មិត​នេះ​ជា​ផ្លូវការ​រួចរាល់​ហើយ អង្គពិធី​ក៏​ផ្ដោតលើ​ទិដ្ឋភាព​វប្បធម៌​វិញ​ម្តង នៅពេលដែល​ឯកអគ្គរដ្ឋទូត​ប្រទេស​សឹង្ហ​បុរី​ប្រចាំ​កម្ពុជា ឯកឧត្តម Michael Tan បានបង្ហាញ​ស្នាដៃ​សិល្បៈ​ថ្មី​ចំនួន​ពីរ ដែល​បង្កើតឡើង​ដោយ​វិចិត្រករ​ល្បីឈ្មោះ​របស់​សឹង្ហ​បុរី លោក Yip Yew Chong អំឡុង​ពិព័រណ​សិល្បៈ មិត្តភាព​កម្ពុជា​-​សិង្ហ​បុរី ដែល​បាន​ប្រព្រឹត្តទៅ​កាលពីដើម​ឆ្នាំនេះ ដើម្បី​ជាការ​អបអរ​ខួប ៥៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ 
 
​ស្នាដៃ​សិល្បៈ​ទាំងពីរ​នោះ​សុទ្ធតែ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​រឹងមាំ​រវាង​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី ដូចជា រូបគំនូរ​“​ទន្លេ​មិត្តភាព​” ពណ៌នា​អំពី​ទេសភាព​ដ៏​ត្រកាល​របស់​ទន្លេសាប ទន្លេមេគង្គ និង Marina Bay របស់​សឹង្ហ​បុរី ព្រមជាមួយ​នឹង​ទី​ស្ថាន​និមិត្តរូប​របស់​ប្រទេស​ទាំងពីរ ចំណែកឯ​រូបគំនូរ​ឈ្មោះថា “​វិបុលភាព​” ត្រូវបាន​ច្នៃ​ជា​ក្រដាសប្រាក់ មួយ​សន្លឹក​ដែល​ផ្សំ​ចេញពី​លក្ខណៈពិសេសៗ​របស់​ក្រដាសប្រាក់ ៥ ដុល្លារ​សឹង្ហ​បុរី ជាមួយនឹង​ក្រដាសប្រាក់​៥ ម៉ឺន​រៀល​របស់​កម្ពុជា​។ 


 
​នៅ​អំឡុងពេល​ពិធី​ពិព័រណ​សិល្បៈ​មិត្តភាព​នោះ ធនាគារ​ហ្វី​លី​ពបាន​បរិច្ចាគ​ទឹកប្រាក់​ជាង ៣ ម៉ឺន​ដុល្លារ ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​ធំ​មួយ ហើយ​បាន​ជាវ​ស្នាដៃ​សិល្បៈ​ទាំងពីរ​នោះ​។ ទឹកប្រាក់​ទាំងនេះ ត្រូវបាន គណៈកម្មការ​រៀបចំ​ពិធី បរិច្ចាគ​បន្តទៅ​ឲ្យ​អង្គការ​ចំនួន​ពីរ គឺ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA)៕
 










(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com