COVID-19
ជាតិ
COVID-19៖ ករណីថ្មី២ទៀតនៅកម្ពុជា មានម្នាក់ជាបុរសចិន និងម្នាក់ទៀតជាស្ត្រីអាមេរិក
12, Aug 2020 , 7:44 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែសីហា នេះ បានប្រកាស​ពី​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ចំនួន​២ករណី​ទៀត​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​២៦៨នាក់ក្នុងនោះ​សះស្បើយ​២២០នាក់​បានជាសះស្បើយ។ ករណី​ថ្មី​ទាំងនេះ មានបុរសចិន​អាយុ២២ឆ្នាំ ដែលមកដល់កម្ពុជាកាលពីថ្ងៃទី៩ ខែសីហា តាមហ្វីលីពីន ហើយជាលទ្ធផលតេស្តលើកទី២ រីឯម្នាក់ទៀតជាស្ត្រីអាមេរិកអាយុ២៥ឆ្នាំ ដែលមកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែសីហា។



បុរស​ជា​ជនជាតិ​ចិន និង​ស្ត្រី​ជនជាតិ​អាមេរិក ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះ គឺមាន​អសយដ្ឋាននៅ​រាជា​ធានី​ភ្នំពេញ​។ សម្រាប់​ស្ត្រី​ជនជាតិ​អាមេរិក​ដែលមាន​ជំងឺ​កូ​វីដ​-១៩ បាន​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃទី​១០ ខែសីហា​នោះ គឺមាន​អ្នកធ្វើដំណើរ​ជាមួយ​២៤​នាក់​ទៀត ដោយ​ក្នុងនោះ​មាន​ជនជាតិខ្មែរ​១៤​នាក់​, ជនជាតិ​អាមេរិក​៤​នាក់​(​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៣​នាក់​), កូរ៉េ​១​នាក់​, វៀតណាម​១​នាក់​, ថៃ​១​នាក់ និង​អង់គ្លេស​២​នាក់​។ 

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ដែល​បានធ្វើ​ជាមួយ​ស្ត្រី​អាមេរិក​មាន​ជំងឺ​កូ​វីដ​-១៩​ទាំងនោះ គឺមាន​២១​នាក់ ត្រូវបានដាក់​ឱ្យធ្វើ​ច​ត្តា​លី​ស័ក​១៤​ថ្ងៃ នៅ​សណ្ឋាគារ និង​៣​នាក់​ទៀត ត្រូវបាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្រោយ​ធ្វើតេស្ត​​លើក​ទី​១​ចេញ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​៕​

© រក្សាសិទ្ធិដោយ thmeythmey.com