ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! រូបមន្ត​ធម្មជាតិ​ព​ន្លឿ​ន​ការជួសជុល​សក់​ខូច​ឡើងវិញ​
12, Aug 2020 , 6:59 pm        
រូបភាព
​សក់​ខូច​មិនជា​បញ្ហា​ទៀតឡើយ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ព​ន្លឿ​ន​ការជួសជុល​សក់​ខូច​ឡើងវិញ ៖

 
១. ផ្លែ​បឺ​រ​
 
​រូបមន្ត​នេះ​សាកស​មណាស់​សម្រាប់​អ្នកមាន​បញ្ហា​សក់​ជ្រុះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្លែ​បឺ​រដែ​ល​កិន​រួច ១ ផ្លែ​ជាមួយ​ប្រេងដូង ១ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​សក់​និង​ទុកចោល​សម្រាប់​រយៈពេល ៤៥ នាទី មុនពេល​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អ្នក​គួរ​អនុវត្ត​រូបមន្ត​នេះ​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. ប្រទាល​កន្ទុយក្រពើ​
 
​រូបមន្ត​ប្រទាល​កន្ទុយក្រពើ គឺ​ល្អ​ណាស់​សម្រាប់​ជួយ​ព​ន្លឿ​ន​ការជួសជុល​សក់​ខូច​ឡើងវិញ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ៗ​ផ្ទាល់​លើ​ស្បែកក្បាល​និង​សក់​។ ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​។ អ្នកនឹង​សម្គាល់​ឃើញថា​សក់​មាន​ភាព​រលោង​និង​ភ្លឺ​ជាង​មុន​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ១ ពែង​។ ក្រោយពេល​កក់​សម្អាត​សក់​រួច ចូរ​ប្រើប្រាស់​ទឹក​ល្បាយ​លាង​សក់​។ បន្ទាប់មក​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា និង​ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​ដូច​ពេល​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com