ជាតិ
​លោក កែន ហេង ចែករំលែក​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប​ដល់​ពលរ​ដ្ឋ​ផ្សេងទៀត​នៅ​បរសេដ្ឋ​
14, Aug 2020 , 8:59 am        
រូបភាព
រដ្ឋមន្រ្តីកសិកម្ម (រូបនៅកណ្ដាល ពាក់វែនតា) ចុះពិនិត្យទីតាំងចិញ្ចឹមកង្កែប ត្រី របស់កសិករក្នុងខេត្តកំពង់ស្ពឺថ្ងៃទី ៩ សីហា ២០២០ រូបភាពពី Facebook វេង សាខុន
រដ្ឋមន្រ្តីកសិកម្ម (រូបនៅកណ្ដាល ពាក់វែនតា) ចុះពិនិត្យទីតាំងចិញ្ចឹមកង្កែប ត្រី របស់កសិករក្នុងខេត្តកំពង់ស្ពឺថ្ងៃទី ៩ សីហា ២០២០ រូបភាពពី Facebook វេង សាខុន
ដោយ:
​លោក កែន ហេង ជា​កសិករ​គំរូ ដែល​រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ គាត់ បានចាប់ផ្ដើម​ការចិញ្ចឹម​ត្រី និង​កង្កែប តាំងពី​ឆ្នាំ​២០០១​មកម្ល៉េះ​។ ក្រៅពី​ចិញ្ចឹម​ត្រី និង​កង្កែប លោក កែន ហេង ក៏​ស្ទាត់ជំនាញ ការងារ​បង្កាត់​ពូជ​ត្រី និង​កង្កែប​ផងដែរ ដោយ​គាត់​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស ជា​ហូរហែ ពី​អ្នកជំនាញ​កសិកម្ម​។ នេះ​បើតាម​បញ្ជាក់​របស់លោក វេ​ង សាខុន នៅ​គណនី​ហ្វេ​ស​ប៊ុ​ក អមដោយ​រូបភាព​នាពេល​លោក ចុះសួរសុខទុក្ខ ពលរដ្ឋ​ខេត្តកំពង់ស្ពឺ  កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។​

 
​ក្នុងនាម​ជា​កសិករ​គំរូ លោក កែន ហេង មិន​ត្រឹមតែ​បាន​ផ្ទេរ​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប ដល់​កសិករ​ផ្សេងទៀត​នោះទេ លោក ហេង ក៏មាន​ចែកចាយ​ពូជ​ត្រី និង​កង្កែប​នេះ ទៅដល់​កសិករ​ផងដែរ​។ នេះ​បើតាម​លោក វេ​ង សាខុន  ដែល​បាន​បន្ត​បញ្ជា​ក់ទៀត កសិករ កែន ហេង អា​ចរក​ចំណូល បាន​ពី ២៥​លាន​រៀល ទៅ​៣០​លាន​រៀល ក្នុង​មួយឆ្នាំៗ​ពី​ការចិញ្ចឹម​ត្រី​-​កង្កែប និង​ការលក់​ពូជ​សត្វ​ទាំងពីរ​ប្រភេទ​នេះ​។​
 
​ខេត្តកំពង់ស្ពឺ មាន​បណ្តុំ​វា​រី​វប្បករ​ចំនួន​១១​កន្លែង ស្មើនឹង​ជាង​២០០​គ្រួសារ ក្នុងនោះ​មាន​កន្លែង​បង្កាត់ និង​ភ្ញាស់​កូន​ត្រី​៣ កន្លែង ដែល​អាច​ផលិត​កូន​បាន ៤៨៥ ០០០​ក្បាល​។ កន្លែង​បង្កាត់ និង​ភ្ញាស់​កូន​កង្កែប​មាន ៤ កន្លែង អាច​ផលិត​កូន​បាន ២៣៥ ០០០​ក្បាល​។ ១២​គ្រួសារ ចិញ្ចឹម​បង្កង​អូស្ត្រាលី​ចំនួន ៣៣២០​ក្បាល  និង​មួយ​គ្រួសារ​ទៀត ចិញ្ចឹម​បង្កង​ទឹកសាប​ចំនួន ៧០ ០០០​ក្បាល​។ នេះ​បើតាម​របាយការណ៍ របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com